ដ្រាម៉ាតិចៗមកទៀតហើយ Mew Nittha ថតរូបគូរជាមួយ Lisa កើតការមិនពេញចិត្តខ្លះៗហើយចេញមកខមិនបែបនេះ! មានវីដេអូ
អាចនិយាយបានថាទាំងអស់គាំទ្រនិងតារាផ្សេងៗទៀតក្នុងសិល្បៈទៅចូលរួមក្នុងការប្រគុំតន្រ្ដីរបស់ BLACKPINK ក្នុងប្រទេសថៃ រួមទាំងមានតារាសម្ដែងស្រីរូបស្រស់អ្នកម៉ាក់កូនមួយ Mew Nittha ដែលប្រមូលសមាជិកគ្រួសារទៅមើលការប្រគុំតន្រ្ដី ដោយនាងបានផុសរូបភាពក្នុងបរិយាកាសដ៏សប្បាយរីករាយ រួមមានរូបគូរអោបបាច់ផ្កាជូន Lisa BLACKPINK អមជាមួយប្រយោគថា “Blink ព្រះនាងតូចនៅផ្ទះក៏ចង់មកមើលដែរ @marin_kuha”
តែបែរជាមានការរិះគន់តិចៗ មានអ្នកបណ្ដាញសង្គមចូលមកសួរថាហេតុអ្វី Mew Nittha បានទៅថតរូបជាមួយ Lisa មានថតក្រៅឆាកដែរមែនទេ VIP អ្នកផ្សេងទៀតបានថតដែរទេ
ដោយរឿងនេះអ្នកម៉ាក់របស់ Mew Nittha បានចូលមកខមិនឆ្លើយតបបកស្រាយរឿងនេះភ្លាមៗថា “អូន Lisa បបួលបង Mew ទៅមើលការប្រគុំតន្រ្ដីចា ស្គាល់គ្នាបែបលក្ខណៈផ្ទាល់ខ្លួន តែ Mew បានទិញសំបុត្ររួចរាល់ហើយទើបយកបាច់ផ្កាទៅជូនជាការកំលាំងចិត្ត”
អត្ថបទដោយ : នីត្តា

















