ហ្សូមគ្នាយើងហ្សូម Pooklook-Mike បង្អួតរូបភាពគូរយ៉ាងផ្អែមល្ហែមនៅប្រទេសអាមេរិកមិនអោយចាញ់គូរ….! មានវីដេអូ
Pooklook-Mike ប្រលែងរូបភាពគូរស្វីតៗយ៉ាងជឿជាក់ ហ្វេនៗពេញចិត្តខ្លាំងណាស់នៅលើទឹកដីប្រទេសអាមេរិកមិនអោយចាញ់គូរតារាណានោះទេ
បន្ទាប់ពីប្រកាសឋានៈថាកំពុងទាក់ទងគ្នាជាគូរស្នេហ៍ជាផ្លូវការ សម្រាប់គូរស្នេហ៍របស់តារាសម្ដែងស្រី Pooklook Fonthip ជាមួយ Mike Pattaradet ទើបគ្រប់គ្នាតែងតែបានឃើញរូបភាពគួអោយស្រលាញ់របស់អ្នកទាំងពីរផុសចេញមកជាញឹកញាប់ មិនថាជាថ្ងៃពិសេសណាៗនោះទេ យើងនិងបានឃើញរូបភាពគូរស្នេហ៍ក្នុងកម្មវិធីពិសេសច្រើនទៀតដែរ
ជាក់ស្ដែងថ្មីៗនេះមានរូបភាពគូររបស់ Pooklook Fonthip ចេញមកអោយឃើញជាមួយដំណើរកំសាន្ដនៅក្រៅប្រទេសគឺលើទឹកដីនៃប្រទេសអាមេរិកយ៉ាងផ្អែមល្ហែម ខណៈពេលអ្នកទាំងពីរទៅពិចនិចជាមួយគ្នាយ៉ាងសប្បាយរីករាយនិងមានក្ដីសុខបំផុត អាចនិយាយបានថាជារូបភាពដំបូងសម្រាប់ដើមឆ្នាំថ្មីនេះ
អត្ថបទដោយ : នីត្តា











