Bow Maylada ទិញសំបុត្រហោះទៅប្រទេសកូរ៉េតែចុងក្រោយនៃវីដេអូមានរឿងដែលធ្វើអោយហ្វេនៗត្រជាក់ចិត្តខ្លាំងបំផុតព្រោះមានកំលោះសង្ហាម្នាក់មកចាំទទួល! មានវីដេអូ
ធ្វើអោយហ្វេនៗរំភើបចិត្តទៅតាមគ្នាតែម្ដងសម្រាប់ការធ្វើដំណើរទៅប្រទេសកូរ៉េរបស់តារាសម្ដែងស្រីស្អាតយ៉ាង Bow Maylada ជាមួយ New Napassorn ដែលត្រូវចំណាយពេលរងចាំអស់រយៈពេលជាច្រើនម៉ោងនៅព្រលានយន្ដហោះ
កញ្ញា New Napassorn បានផុសវីដេអូអមជាមួយឃ្លាសារថា “ពីរនាក់បងប្អូន ចំណាយពេលវេលានៃជីវិតអស់រយៈពេល 11 ម៉ោងនៅសុវណ្ណាភូមិ ដើម្បី k-eta យើងអាចទៅប្រទេសកូរ៉េបានទេតោះចាំមើលទាំងអស់គ្នា #korea #មនុស្សល្អនៅឯណា”
តែចុងក្រោយក្រមុំទាំងពីរ Bow Maylada ក៏បានធ្វើដំណើរទៅដល់ប្រទេសកូរ៉េ ហើយសូមជំរាបថាត្រជាក់ចិត្តណាស់ នរណាមិនបានមើលប្រយ័ត្នស្ដាយក្រោយ ព្រោះថាមានម្ចាស់ចិត្តរូបសង្ហាយ៉ាង Alek Teeradet មកជាមួយអាវធំដ៏កក់ក្ដៅ មកអោយខាងស្រីបានពាក់ការពារត្រជាក់ភ្លាមៗ ចាប់ផ្ដើមដំណើរកំសាន្ដផ្អែមល្ហែមយ៉ាងនេះទៅហើយ ចុះទំរាំតែពាក់កណ្ដាលនិងចុងបញ្ចាប់នៃការដើរលេងលើកនេះមិនដឹងថាមានរូបភាពត្រជាក់បេះដូងយ៉ាងណាទៅ ហ្វេនៗត្រៀមខ្លួនក្នុងការចុចឡាយហើយៗចា
អត្ថបទដោយ : នីត្តា
















