ជាកូនល្អអ្វីម្លេះទេ! តួឯកស្រី Bella Ranee ត្រូវបានអ្នកគាំទ្រសសើរមិនដាច់ពីមាត់ពីសេចក្ដីល្អចេះដឹងគុណចំពោះមិតាបិតា រូបនាងតែងតែធ្វើល្អជាមួយអ្នកម្ដាយជានិច្ចពេលអត់ពីលោកឪពុកទៅនាងមើលថែផ្គត់ផ្គង់ម្ដាយមិនឲខ្វះខាតនោះឡើយ ថែមទាំងមានរបស់ពិសេសៗជូនម្ដាយក្នុងថ្ងៃសំខាន់ៗជានិច្ច ហើយលើកនេះសង់ផ្ទះថ្មីជូនតែម្ដង។
ដោយតួឯកស្រី Bella និងអ្នកម្ដាយតែងបង្ហាញក្ដីស្រលាញ់ឲគ្នាទៅវិញទៅមក ជាម្ដាយកូនដែលថ្វីត្បិតតែលោកឪពុកនិងស្វាមីបានលាចាកលោកទៅ តែនៅតែអាចមើលថែគ្នាបានយ៉ាងល្អមិនខ្វះខាតនោះឡើយ។ នៅថ្ងៃសំខាន់ៗដូចជាថ្ងៃខួបកំណើត Bella និងម្ដាយ តែងទិញរបស់ជូនគ្នា ឆ្នាំនេះអ្នកម្ដាយ Bella បានទិញដីឲនាងមួយប្លង់ ឯBella វិញបានសង់ផ្ទះថ្មីមួយខ្នងឲម៉ែតែម្ដង គឺយកម៉ូតបែបដែលអ្នកម្ដាយពេញចិត្ត។ ផ្ទះថ្មីមួយខ្នងនេះមិនសង់ធំស្កឹមស្កៃខ្ពស់អីនោះទេ សង់បែបទាបៗសម្រាប់មនុស្សមានអាយុរងាយស្រួលចេញចូល តែមានទីធ្លារធំទូលាយបរិយាកាសល្អ កន្លែងអង្គុយលេងច្រើន។ តួឯកស្រី Bella គិតហើយថាចង់ឲអ្នកម្ដាយមានកន្លែងដែលអាចនាំមិត្តភក្ដិរបស់គាត់មកអង្គុយជជែកកំសាន្ដគ្នាលេងបាន និងមានកន្លែងស្ងប់ស្ងាត់ដ៏គាត់អាចសម្រាកបានយ៉ាងល្អ និងចង់បង្ហាញក្ដីស្រលាញ់ទៅអ្នកម្ដាយដូចដែលគាត់ស្រលាញ់នាងផងដែរ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ