តួឯកស្រី Preem ទៅលេងTurkeyថតទេសភាពមកផ្ញើរ បេះដូងពេលនេះពណ៌ស៊ីជំពូរ…

បេះដូងពេលនេះកំពុងតែស៊ីជំពូរ តួឯកស្រីកូនកាត់សម្រស់លេចធ្លោរ Preem Ranida បង្ហោះកម្រងរូបភាពពីដំណើរកំសាន្ដរីករាយក្នុងឆ្នាំថ្មីនេះរបស់នាង តែលើកនេះមិនមែនទៅតែម្នាក់ឯងនោះទេ មានម្ចាស់បេះដូងទៅជាមួយនិងចាំថតរូបឲនាងគ្រប់ទីកន្លែងដែលបានទៅដល់។

ថ្វីត្បិតតែមិនបានថតរូបគូមកបង្ហាញច្បាស់ៗ តែគេដឹងថាដំណើរកំសាន្ដក្រៅប្រទេសលើកនេះតួឯកស្រី Preem Ranida មិនមែនទៅតែម្នាក់ឯងនោះទេ គឺមានគូស្នេហ៍ទៅដើរលេងឆ្នាំថ្មីជាមួយគ្នាផងដែរ។ ដោយទាំងគូមានរូបថតបែបស្រមោលជាមួយគ្នា ហើយការដែលមិនបង្ហាញមុខគូស្នេហ៍ព្រោះចង់រក្សារចំណងស្នេហាបែបផ្ទាល់ខ្លួន តែតួឯកស្រី Preem ក៏មិនលាក់បាំងនោះដែរថាពេលនេះរូបនាងមានម្ចាស់ចិត្ដហើយថែមកំពុងមានភាពផ្អែមល្ហែមដើរលេងនៅប្រទេស Turkey ជាមួយគ្នាផងដែរ។ ខាងក្រោមនេះជារូបភាពទេសភាពនៅប្រទេស Turkey ដែលគូស្នេហ៍របស់ Preem បានថតហើយក៏មានតារាស្រី Preem ជាម៉ូដែលរូបស្អាតក្នុងរូបថតផងដែរ។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ