នៅថៃអត់មានស្ករសំលី! Bow-Alex ទៅដណ្ដើរស្ករសំលីគ្នាដូចកូនក្មេងឡើងហ្វេនៗបង្អាប់ថាស្ករសំលីនៅកូរ៉េច្បាស់ជា…! មានរូបភាព
ចះពន្លឺនៃភាពផ្អែមល្ហែមជាបន្ដបន្ទាប់ សម្រាប់គូរស្នេហ៍តារាប្រុសស្រីយ៉ាង Alex Teeradetch ជាមួយតារាស្រី Bow Maylada បន្ទាប់ពីបង្អួតរូបភាពដ៏សែនកក់ក្ដៅពាក់អាវរងាអោយខាងស្រី ដែលទើបនិងធ្វើដំណើរមកដល់ប្រទេសកូរ៉េភ្លាមៗ រហូតដល់មានពាក្យបង្អាប់ថាគ្រាន់តែចាប់ផ្ដើមចង់លើសជាតិស្ករបណ្ដើរៗហើយ
នៅពេលថ្មីៗនេះលើបណ្ដាញសង្គម IG របស់ខាងប្រុសឈ្មោះ lekteeradetch បានផុសរូបភាពដ៏គួអោយស្រលាញ់ ជាមួយការផ្លាស់ប្ដូរគ្នាញុំស្ករសំលីដ៏ធំមួយជាមួយកញ្ញា Bow ក្នុងបរិយកាសដ៏ត្រជាក់នាពេលរាត្រីអមជាមួយប្រយោគថា “Oh my cotton candy”
ថ្វីត្បិតតែដំណើរកំសាន្ដលើកនេះជាការធ្វើដំណើរទៅថតកម្មវិធី មនុស្សល្អនៅឯណា ជាមួយក្រុមមិត្តសម្លាញ់ តែហ្វេនៗក៏សប្បាយចិត្តក្នុងការចុចឡាយនិងខមិនអោយអ្នកទាំងពីរអស់ពីចិត្តដែរ ថែមទាំងមានការសរសើរពីភាពគួអោយស្រលាញ់របស់ Bow-Alex យ៉ាងច្រើនផងដែរ
អត្ថបទដោយ : នីត្តា











