Mai Davika ហ្វេសិនកាន់តែកាចតែងមុខបន្ទិចស៊ិចស៊ីបន្ទិចតែហ្វេនៗគាំងក្នុងចិត្តខ្លាំងណាស់រកពាក្យបរិយាយពីភាពស្រស់ស្អាតនាងលែងបាន! មានរូបភាព

បើនិយាយពីតារាចង្កេះតូចច្បាស់ណាស់ថានិងមានឈ្មោះតួឯកស្រី Mai Davika ជាមិនខាននោះទេ ព្រោះតំណែងចង្កេះ 22 CM មិនមែនជារឿងនិយាយលេងនោះទេ សាច់ជ្រូកបីជាន់អាំង ប៊ុហ្វេ នាងបានស្គាល់រស់ជាតិអស់ហើយ ប៉ុន្ដែនាងនៅតែជ្រើសរើសយកម្ហូបអាហារដែលល្អសម្រាប់សុខភាព មិនញាុំរបស់ចៀនរបស់បំពងច្រើនពេកនោះទេ នេះហើយជាអាថ៌កំបាំងដ៏មានប្រសិទ្ធភាព

 

ហើយជាក់ស្ដែង (12 មករា 2023) Mai បានបង្ហោះរូបភាពថតហ្វេសិនដ៏សែនអស្ចារ្យ ផ្នែកខាងលើជាអាវដៃវែងខ្លួនខ្លី ចំហរដើមទ្រូង ចំណែកឯផ្នែកខាងក្រោមជាសំពតកន្ទុយត្រីពណ៌ខ្មៅ ផ្នែកចង្កេះមានលាបពណ៌មាស ហើយសក់បួងលើខ្ពស់សមនិងការតុបតែងមុខ

After Footer (Active) - damrei Mr1 Zone2

ក្រៅពីនេះ Mai បានសរសេរជាឃ្លាខ្លីៗថា “#Davi ចង្កេះមាស់” ធ្វើអោយហ្វេនៗត្របាញ់ជើងគ្នាចូលឡាយចូលខមិន មានទាំងសរសើរថា ហ្វេសិនបែពនេះមានតែនាងទេទើបអាចធ្វើបាន

អត្ថបទដោយ : នីត្តា