តួឯកស្រី Aff ទទួលថាស្និទ្ធសង្សារចាស់វិញ ទុកដូចមនុស្សក្នុងគ្រួសារតែមិនត្រលប់ក្រោយទេ…

តារាសម្ដែងស្រីអាយុរកាន់តែច្រើនសម្រស់កាន់តែចាំស្អាតនាង Aff Taksaorn និយាយពីរឿងបេះដូងនៅពេលនេះ ក្រោយពេលមានការសម្ភាសន៍សាកសួររូបនាងថា តើពេលនេះមានម្ចាស់ចិត្តថ្មីឬនៅ? ហើយសង្សារចាស់ដែលឃើញស្និទ្ធស្នាលគ្នា​ ឬមួយត្រលប់មកស្រលាញ់គ្នាដូចមុនវិញហើយ?

ក្រោយមានអ្នកសួរពីរឿងបេះដូងនៅពេលនេះ និងរឿងសង្សារចាស់ តារាស្រី Aff Tasaorn ក៏បានឆ្លើយតបផងដែរថា ពេលនេះមិនទាន់មានអ្នកណាទេ តែនាងក៏មិនមែនបិទបេះដូងមិនទទួលយកស្នេហាថ្មីៗនោះឡើយគ្រាន់តែកំពុងតែរវល់រឿងកាងារនិងការបំពេញតួនាទីជាម្ដាយដ៏ល្អដល់កូនស្រីតែមួយរបស់នាង។ ហើយរឿងដែលឃើញនាងនិងអតីតសង្សារថតរូបជុំគ្នាជាមួយក្រុមគ្រួសារនោះនាងទទួលស្គាល់ថារាប់អានគ្នានិងជិតសិទ្ធដូចមនុស្សក្នុងគ្រួសារមែន តែនាងមិនត្រលប់ក្រោយផ្ដើមស្នេហ៍ថ្មីនោះទេគឺរាប់អានគ្នាមើលថែគ្នាដូចបងដូចប្អូនវិញ។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ