អូយឥទ្ធិពលនៃស្នេហា! Pook Luk 360 ដឺក្រេផ្លាស់ប្ដូរសាហាវណាស់ក្នុងវីដេអូកាន់ដៃ Mike លេងស្គីទឹកកកចុងបញ្ចប់នៃវីដេអូស្ទើរគាំងបេះដូង! មានវីដេអូ
ថ្វីត្បិតតែអាកាសធាតុនៅសហរដ្ឋអាមេរិកត្រជាក់បន្ទិចមែន តែសម្រាប់តារាសម្ដែងស្រីស្អាត Pooklook Fonthip ដែលបានបណ្ដើរមិត្តប្រុសលោក Mike Pattaradej ទៅដើរលេងជាមួយគ្នា មើលទៅដូចជាគ្មានអ្វីត្រូវខ្លាចរងានោះទេ ដោយមុននេះ Pooklook ក៏ទើបតែដោះខោវអាវក្រៅប្ដូរមកស្លៀកតែប៊ីគីនីតូចៗជាហេតុធ្វើអោយឆ្នេរសមុទ្រម៉ៃអាមីឡើងកំដៅភ្លាមៗ
នៅពេលថ្មីៗនេះ Pooklook ក៏នៅមានសកម្មភាពស្វីតៗជាបន្ដបន្ទាប់មកផ្ញើរហ្វេនៗ ខណៈពេលអ្នកទាំងពីរកាន់ដៃគ្នាទៅជិះស្គីទឹកកកយ៉ាងសប្បាយរីករាយ ប៉ុន្ដែមានរឿងត្រជាក់ចិត្តនៅចុងវីដេអូ អាចនិយាយបានថារឿងនេះស្ទើរគាំងបេះដូង តាមប្រយោគដែលខាងស្រីសរសេរថា “ស្ទើរតែចង់គាំងបេះដូង….មើលអោយដល់ចុងបញ្ចប់ តែបន្ទិចក៏ស្អាតដែរ”
ហើយខមិនរបស់អ្នកគាំទ្របានលោតនៅពីខាងក្រោមវីដេអូច្រើនណាស់មានទាំងសើចមានទាំងសរសើរ គ្រប់បែបយ៉ាងតែម្ដង
អត្ថបទដោយ : នីត្តា






























