ស្ងាត់ៗ Bella និងដៃគូសម្ដែងប្រុសក្មេង Kongthap Peak បង្ហោះរូបរឿងភាគថ្មីរបស់ខ្លួន

ដូចដែលប្រិយមិត្តបានដឹងរួចមកហើយថាតារាស្រីរូបស្រស់ចង្កេះអង្ក្រង Bella Ranee នឹងត្រៀមខ្លួនសម្ដែងក្នុងរឿងភាគថ្មីមួយដែលមានចំណងជើងថា​ ”Dare To Love” ដែលរឿងភាគមួយនេះនាងត្រូវចាប់គូសម្ដែងជាមួយតារាសម្ដែងប្រុសដែលមានវ័យក្មេងជាងនាងដ៏ទៅមួយជួរគឺ Kongthap peak។

កាលពីថ្មីៗ កន្លងនេះ ស្រាប់តែ Bella និង Peak បានបង្ហោះរូបដូចគ្នានៅលើបណ្ដាញសង្គមអ៊ីនស្ដាក្រាម ដែលរូបភាពនោះជារូបភាពដែលទាក់ទងនឹងរឿងភាគថ្មីរបស់ពួកគេដែលមានចំណងជើងថា ”Dare to Love” ។ ក្នុងរូបភាពនោះគេសង្កេតឃើញថា Peak ស្លៀកសំលៀកបំពាក់ដូចជាកូនសិស្ស ស្របពេល Bella តែងខ្លួនរាងចាស់ទុំដែលមើលទៅដូចជាមេធាវីស្រីដ៏ស្រស់ស្អាត។

បើចង់ជ្រាបច្បាស់ថាដំណើររឿងដែលតួឯកស្រីមានអាយុបងតួឯកប្រុសនេះទៅជាយ៉ាងណា ប្រិយមិត្តកុំភ្លេចរង់ចាំទស្សនាទាំងអស់គ្នាណា៕

តោះទៅមើលរូបភាពដែលពួកគេបង្ហោះបន្តិច

អត្ថបទដោយ៖ ស្រីពេជ្រ