ទើបតែឆ្លងផុតនូវរឿងវ៉ាវដ្រាម៉ាផ្សេងៗ សម្រាប់តួឯកស្រីកូនកាត់ស្បែកខ្ចី Matt Peeranee មិត្តស្រីដ៏ស្រស់ស្អាតរបស់លោក Songkran Techanarong បន្ទាប់ពីត្រូវគេទាញចូលទៅទាក់ទងនិងរឿងស្នេហាបែកបាក់របស់ Aum Patcharapa-Pok ចំណែកឯខាង Matt ក៏បានបកស្រាយរួចរាល់ជាការស្រេចហើយ ហើយនៅបញ្ចាក់ថាស្នេហារបស់ខ្លួនកំពុងល្អ
ដោយថ្មីៗនេះ Matt Peeranee បានចេញមកបកស្រាយសារជាថ្មីម្ដងទៀត បន្ទាប់ពីបាត់មុខទៅអស់ជាច្រើនថ្ងៃ ចេញមកផុសរូបភាពនៅក្នុង IG ជាមួយរូបភាពស្អាតៗរបស់ខ្លួន ជាមួយស្ទាយតុបតែងខ្លួនដ៏ស្រស់ស្រទន់តាំងពីចុងជើងដល់ចុងសក់គឺស្អាតគ្មានទាស់ អាចនិយាយបានថាស្អាតចែងចាំងជះពន្លឺពិតៗ
ហើយខមិនរបស់អ្នកបណ្ដាញសង្គមរួមជាមួយតារាៗផ្សេងៗទៀតក៏ចូលមកសរសើរសម្រស់នាងដែរ ស្អាតពិតៗ
អត្ថបទដោយ : នីត្តា

















