តារាស្រី Sarah ចំណងស្នេហ៍លើកណាក៏មានឩបសគ្គ ស្វាមីត្រូវចាប់ខ្លួនពាក់ព័ន្ធរឿងក្ដីឆបោក…

ត្រូវមកខកចិត្តម្ដងទៀតហើយសម្រាប់តារាស្រីកូនកាត់សម្រស់លេចធ្លោរនាង Sarah Casinghini ព្រោះតែចំណងស្នេហាលើកនេះក៏នៅតែមានឧបសគ្គទោះជាបានរៀបការហើយក៏ដោយ ពេលនេះស្វាមីត្រូវបានប៉ូលីសចាប់ឃាត់ខ្លួនបាត់ទៅហើយ។

ច្រើនលើកច្រើនសារហើយដែលតារាស្រីនាង Sarah បានបង្ហាញប្រាប់ថាខ្លួនឯងកំពុងមានចំណងស្នេហាថ្មី តែហាក់មិនសូវសមបំណងរឿងស្នេហា រូបនាងបង្ហើបប្រាប់ថាមានគូលើកណាក៏មានឩបសគ្គក្នុងជីវិតស្នេហាផងដែរ។ តារាស្រី Sarah ពេលនេះក្លាយជាអ្នកម្ដាយកូនពីរហើយ ហើយចំណងស្នេហ៍ចុងក្រោយដែលនាងទើបនិយាយក្នុងកិច្ចសម្ភាសន៍កាលពីថ្មីៗនេះគឺនាងបានឲដឹងថាទើបបានចុះសំបុត្រអាពាហ៍ពិពាហ៍ជាមួយគូស្នេហ៍ជនជាតិសឹង្ហបុរីនិងរៀបចំពិធីមង្គលការបែបចិនរួចហើយ តែនាងនិងស្វាមីគ្រោងនឹងរៀចចំពិធីមង្គលការបែបថៃម្ដងទៀតនៅក្នុងប្រទេសថៃក្នុងពេលឆាប់ៗនេះ។ ពិធីមង្គលការមិនទាន់មកដល់ផង ពេលនេះស្វាមីរបស់ Sarah ត្រូវបានប៉ូលីសថៃចាប់ឃាត់ខ្លួននិងឃុំខ្លួនបាត់ទៅហើយពាក់ព័ន្ធនឹងករណីរឿងក្ដីឆបោកលុយ​ Forex-3D ដែលជារឿងក្ដីធំមួយក្នុងប្រទេសថៃ សូម្បីតែអ្នកម្ដាយនិងបងប្រុស Pinky Savika ក៏ជាប់រឿងក្ដីនេះមិនទាន់ចេញពីគុកនៅឡើយនោះទេ។ ក្រោយគូស្នេហ៍ត្រូវបានចាប់ខ្លួន Sarah ក៏បានប៉ូលីសកោះហៅដើម្បីសាកសួរ រូបនាងក៏បានឆ្លើយបដិសេដមិនបានដឹងលឺពាក់ព័ន្ធក្នុងរឿងក្ដី Forex-3D តែក៏ត្រូវសហការណ៍ក្នុងការស៊ើបអង្កេតតទៅទៀតរបស់ប៉ូលីសផងដែរ។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ