គុំយូរហើយអាប្អូន! Nine Napat ត្រលប់ពីដើរលេងនៅឡុនដុន ភ្លាមត្រូវបានសិស្សច្បងយ៉ាង Aff-Ann បង្អាប់ឡើងមុខ…..! មានវីដេអូ

អាចនិយាយបានថាជាដំណើរកំសាន្ដទៅអឺុរ៉ុបច្រើនថ្ងៃណាស់ ដល់ថ្នាក់អ្នកគាំទ្ររបស់អ្នកទាំងពីរ Nine Naphat និង Baifern Pimchanok រំភើបចិត្តបំផុត ព្រោះនៅទីបំផុតក៏មានរូបភាពគូរមកផ្ញើរហ្វេនៗបានឃើញជាលើកដំបូងតាំងពីប្រកាសឋានៈមិនត្រឹមតែជាមិត្តទៀតទេ ហើយក៏ជារូបភាពដែលអាចបញ្ជាក់អោយឃើញថាទំនាក់ទំនងមួយនេះពិតជាស៊ីជម្រៅខ្លាំងណាស់

ជាក់ស្ដែង (17 មករា 2023) កំលោះ Nine ដែលទើបតែត្រលប់មកពីដើរលេងក្រៅប្រទេសក៏ប្រញាប់ចូលខ្លួនមកធ្វើការ ថតរឿងភាគបន្ដ ជាពិសេសពេលត្រលប់មកវិញមានរបស់ផ្ញើរបងៗនៅកន្លែងធ្វើការគ្រប់ៗគ្នា មានទាំងនំថៃដែលជាស្នាដៃអ្នកម៉ាក់ស្រីស្អាតមកផ្ញើរ Ann Thongprasom អ្នកដឹកនាំសម្ដែងរឿង បងស្រី Aff Thaksorn អ្នកចូលរួមសម្ដែង ដោយប្រាប់ថានំនេះជានំផ្អែម

After Footer (Active) - damrei Mr1 Zone2

តែដល់ពេលបង Ann យកមកអោយ Aff ញុំទើបដឹងថាមិនមែនជានំផ្អែមទេ ដល់ថ្នាក់បង Ann បង្អាប់ថា “មានស្គាល់នំថៃទេ ជាប្រភេទនំថៃ មានស្គាល់អត់” ខណៈពេលដែរខាងម៉ែ Aff បង្អាប់ថែមពីលើថា “ចៃដន្យអីនៅក្រុងឡុងដ៍ និងស្កុតឡេនមិនមានអាបែបនិងញុំទេ”

គ្រាន់តែឮចឹងភ្លាមធ្វើអោយខាងកំលោះ Nine Naphat អៀនមុខក្រហមដល់ថ្នាក់យកអាវមកគ្របមុខថែមទៀតអារម្មណ៍មួយហ្នឹងចង់តែរត់អោយផុតផែនដីទេ

អត្ថបទដោយ : នីត្តា