ច្រលំឬបន្លំហាចែ? Ann Thongprasom ច្រលំដៃទៅចាប់ចំអាអូនតូចរបស់ James Jirayu បង្អាប់សើចផ្អើលកន្លែងហាត់ប្រាណ! មានវីដេអូ

ជាវីដេអូដែលបង្កអោយមានការអស់សំណើចខ្លាំងបំផុតរវាងតារាស្រីសិស្សច្បង Ann Thongprasom និងសិស្សប្អូនកំពូលសង្ហា James Jirayu ប្រសិនបើនរណាដែលតាមដាន IG របស់អ្នកទាំងពីរច្បាស់ជាបានឃើញអ្នកទាំងពីរតែងតែណាត់គ្នាទៅហាត់ប្រាណជាញឹកញាប់ ព្រោះត្រូវគ្នាស្ទើរតែគ្រប់រឿងទៅហើយ

នៅពេលថ្មីៗនេះ Ann- James ហាត់យូហ្គាបញ្ឈជើងឡើងលើត្រង់ខ្លួន ហើយនៅត្រង់ពេលដែល Ann កំពុងជួយលើកជួយទ្រខ្លួនប្អូនត្រង់ឡើង ស្រាប់តែជ្រុលដៃទៅចាប់ចំអាអូនតូចពេញៗ ឆ្ងាញ់ដៃតែម្ដងហើយចា ហើយនៅក្នុងវីដេអូ James បានផុសនៅលើបណ្ដាញសង្គមទាំងអស់សំណើច បន្ទាប់មកខាង Ann ក៏ចូលទៅខមិនថា “បងនៅតែចាត់ទុក James ដូចដើមលែងបានហើយណា….ដឹងខ្លួនទេ” ខាងប្អូនប្រុសក៏ឆ្លើយតបវិញថា “មិនបានទេអ្នកម៉ែ!!!”

After Footer (Active) - damrei Mr1 Zone2

ជាក់ស្ដែងខាង James បានផ្ដល់បទសម្ភាសន៍ចំពោះវីដេអូខាងលើយ៉ាងអស់សំណើចថា ក្នុងវីដេអូនេះបង Ann ជាអ្នកបង្រៀនព្រោះខ្លួនចង់ចេះធ្វើស្ទាយហាតហ្នឹង តែវាមានការខុសបច្ចេកទេសតិចតូច បង Ann  គាត់ក៏ភ្ញាក់ខ្លួនឯងដែរ ខ្ញុំនេះក៏ភ្ញាក់ខ្លួនឯងដែរ

អត្ថបទដោយ : នីត្តា