Aff Thaksorn ដើរជាមួយ Chompoo យូរកាន់តែហ៊ាន! ប្រលែងខ្លួនជាមួយឈុតដៃតូចឃើញកន្លែងមិនធ្លាប់ឃើញឡើងខ្ចីញ៉េញ! មានវីដេអូ
Aff Thaksorn តែងខ្លួនបែបនេះផុសនៅក្នុង IG ភ្លាមគ្រប់គ្នាឃើញហើយភ្លឹកភ្លាំងស្មារតីសូម្បីតែ IG ក៏ចង់គាំងដែរ អ្នកម៉ាក់កូនមួយកំពូលសម្រស់ស្អាតគ្រប់ពេលគ្រប់វេលាស្អាតយឺនយូរពិតមែនហើយ ដោយពីមុនគ្រប់គ្នាឃើញតែការតុបតែងខ្លួនសុភាពទន់ភ្លន់ត្រឹមត្រូវ ពាក់ជិតៗតាំងពីករហូតដល់កជើង យូរៗណាស់ទើបបានឃើញសាច់ខ្ចីម្ដង រហូតដល់គ្រប់គ្នាតែងតាំងអោយនាងក្លាយជាមាតាខាងសុភាពរាបសារ
រហូតមកដល់ពេលថ្មីនេះៗ នៅក្នុង IG ក្ដៅដូចបាយពុះនៅពេលសាម៉ីខ្លួនបានបង្ហាញខ្លួនជាមួយឈុតពណ៌ក្រហមចាស់រលោងៗ លើកនេះពិតជាខុសធម្មតាខុសការស្មានមែន ព្រោះឈុតដែលនាងពាក់មានដៃតូចៗហើយវាលជ្រៅដល់ដើមទ្រូងដ៏សខ្ចីដូចបណ្ដូលចេក អាចនិយាយបានថាមួយឈុតនេះគ្រប់គ្នាចំហរមាត់រុយហើរចូលហើយ
នៅពេលបានឃើញហើយសម្លេងស្រែកសំលេងខមិននៅខាងក្រោមរូបភាពសុទ្ធតែប្រាប់ថាស្អាតហើយស៊ិចស៊ីប្លែកភ្នែកខ្លាំងណាស់ បើបែបនេះមិនដឹងថាតើនរណាមានសំណាងបានថែបេះដូងអ្នកម៉ាក់ទេហ្ន*
អត្ថបទដោយ : នីត្តា