ខាងស្រីព្រមនិយាយហើយ! Aum Patchrapa ព្រមបើកចិត្តនិយាយពីមូលហេតុចែកផ្លូវគ្នាជាមួយហៃសូ Pok ជាពិសេសទាក់ទង Matt! មានវីដេអូ

ចេញមកបើកចិត្តនិយាយចំពោះមុខបណ្ដារជននៅក្នុងកម្មវិធី Siam Paragon The Grand Celebration of Golden Prosperity 2023 ជាលើកដំបូង សម្រាប់កំពូលតារាល្បីឈ្មោះយ៉ាង Aum Patchrapa ទាក់ទងនិងរឿងចែកផ្លូវជាមួយហៃសូ Pok ដែលបង្កអោយមានការភ្ញាក់ផ្អើលទូរទាំងប្រទេស

ដោយ Aum បានប្រាប់ពីមូលហេតុទាំងអស់អោយស្ដាប់ថា “ខ្ញុំមិនមានអ្វីដែលត្រូវបកស្រាយបញ្ជាក់នោះទេ តាមពិតទៅខ្ញុំនៅតែខ្ញុំទេ រឿងនេះខ្ញុំបានចែកផ្លូវគ្នាតាំងតែពីថ្ងៃ 10 ធ្នូ ហើយក៏មិនបានទាក់ទងគ្នាទៀតនោះទេ ពួកយើងមិនបានទទួលដឹងឮអ្វីទៀតទាំងអស់”

After Footer (Active) - damrei Mr1 Zone2

“ចំណែកឯរឿងដែលនិយាយថាខ្ញុំប្រច័ណហួងហែង ខ្ញុំមិនដែលហួងហែងទាល់តែសោះ ខ្ញុំក៏មិនដែលខលតាមដាន មិនដែលឈ្លោះរឿងមនុស្សស្រីនោះទេ ហើយក៏មិនដែលមានបញ្ហារឿងមនុស្សស្រីដែរ មិនដែលឈ្លោះគ្នាចំពោះរឿងនេះទាល់តែសោះឡើយ”

“ចំពោះមូលហេតុងបែកគ្នា គឺជារឿងដដែលកាលពី 3ឆ្នាំមុននោះឯង ពិតជាមិនមានរឿងផ្សេងនោះទេ មិនទាក់ទងនិងរឿងមនុស្សស្រី ជារឿងនិស្ស័យដែលយើងមិនដូចគ្នា ព្យាយាមសម្របខ្លួនហើយតែធ្វើមិនបាន ដូច្នេះហើយទើបមានរៀងដដែលៗកើតឡើង ជាច្រើនដងណាស់ ទើបគិតថាមានតែចប់គ្នាប៉ុណ្ណឹងហើយ”

អត្ថបទដោយ​ : នីត្តា