លែងមែនទែនហើយ សម្រាប់តួឯកស្រីស្អាតយ៉ាង Mai Davika បន្ទាប់ពីចេញមកបង្ហាញការស្គេនមុខអោយហ្វេនៗបានឃើញជាក់ច្បាស់ថាខ្លួនស្អាតតាមបែបធម្មជាតិមិនមានការវះកាត់ឬកែសម្ភស្សអ្វីនោះទេ
ជាក់ស្ដែង (19 មករា 2023) កញ្ញា Mai បានបើកចិត្តថា ជាខមិនដែលគួអោយអស់សំណើចណាស់ ចាប់តាំងពីចូលមកប្រលូកក្នុងសិល្បៈមកជាយូរឆ្នាំ ហើយដូចមានអ្នកជំនាញបណ្ដាញសង្គមប្រាប់ថា យើងធ្វើអានេះមកអានោះមក ខ្ញុំនាំគាត់ទៅធ្វើអានេះអានោះ និយាយដូចខ្លួនឯងនិងដឹងរឿងច្បាស់ណាស់ចឹង រហូតនៅក្នុងយូធូបនាងបានចេញមកបើកចិត្តស្គេនមុខ អោយមើលជាក់ស្ដែងតែម្ដងព្រោះខ្ជិលនិយាយច្រើន ហើយដើម្បីកុំអោយអ្នកចេះដឹងជ្រុលបានឈប់និយាយខ្លះ តែលទ្ធផលបានបញ្ជាក់ថាមិនមានកែកុនផ្ទៃមុខអ្វីទាំងអស់
ធ្វើបែបនេះព្រោះតែចង់បញ្ជាក់អោយច្បាស់ មិនចង់អោយពួកគាត់គិតតែខ្លួនឯងស្គេនហើយ បង្ហាញអោយឃើញច្បាស់ៗតែម្ដងទៅ ប្រសិនបើសួរថាចឹងធ្វើអ្វីថែមទេ គឺមិនទាន់ចង់ធ្វើអ្វីនោះទេ ព្រោះពេញចិត្តនិងមុខរបស់ខ្លួនឯងស្រាប់ហើយ ប៉ុន្ដែនៅថ្ងៃអនាគតក៏មិនច្បាស់ដែរ
អះអាងថា មិនមែនមិនចូលចិត្តក្នុងការកែសម្ភស្សនោះទេ ការពិតទៅមូលចិត្តណាស់ បើអាយុច្រើនយើងអាចនិងធ្វើ បើតាមគំនិតខ្ញុំ កែហើយមានក្ដីសុខក៏កែទៅ ព្រោះអ្នកនៅជុំខ្លួនយើងគេធ្វើអស់ហើយ ចំណែកឯខមិនផ្សេងៗដែលផ្ញើរចូលមកក៏សូមអគុណចំពោះក្ដីនឹករលឹក
អត្ថបទដោយ : នីត្តា