Baifern តែងខ្លួនជាកូនទន្សាយតូចគួអោយស្រលាញ់ដល់ថ្នាក់ Nine Napat ទ្រាំមិនបានក៏ចូលទៅខមិនថា…..! មានវីដេអូ
ក្លាយទៅជាគូរស្នេហ៍តារាប្រុសស្រីមួយគូរទៀតហើយ សម្រាប់តារាប្រុសរូបសង្ហា Nine Napat ជាមួយតារាស្រីរូបស្រស់ Baifern បន្ទាប់ពីបានសួរទាក់ទងនិងរឿងឋានៈបេះដូង ជាមួយខាងប្រុសហើយក៏ទទួលបានចម្លើយថា “ខ្ញុំចង់អោយនាងរីករាយសប្បាយចិត្តចង់ញ៉ែគាត់រហូតទៅ គាត់ពិតជាគួអោយស្រលាញ់ណាស់” ធ្វើអោយក្រមុំៗនិងមនុស្សទូរទាំងប្រទេសអៀនជំនួសសាម៉ីខ្លួនពេញប្រទេស
ជាក់ស្ដែងនៅក្នុង IG ផ្ទាល់ខ្លួន Baifern បានផុសរូបភាពខ្លួនឯងក្នុងឈុតពណ៌ក្រហមតែងមុខធ្វើសក់ជាកូនទន្សាយតូច ធ្វើស្ទាយគួអោយស្រលាញ់ក្នុងថ្ងៃសែនចិន អមជាមួយសារថា “សួរស្ដីឆ្នាំទន្សាយ”
រឿងនេះម្ចាស់ចិត្តយ៉ាងកំលោះ Nine Napat ទ្រាំលែងបានក៏ប្រញាប់ចូលមកខមិនក្រោមរូបម្ចាស់ចិត្តដោយរូបតុក្កតាកូនទន្សាយ 2 ក្បាល គ្រាន់តែប៉ុណ្ណឹងធ្វើអោយហ្វេនៗចុចឡាយស្ទើរតែផ្ទុះទូរសព្ទ័ទៅហើយចា
អត្ថបទដោយ : នីត្តា

















