បងប្រុសបែកគ្នាតែប្អូនវិញ…..! Taew-Pranai កាន់តែទាក់ទងគ្នាកាន់ស៊ីជម្រៅកាន់ដៃគ្នាទៅដើរលេងនៅក្រៅប្រទេសអាកាសធាតុត្រជាក់ប៉ុណ្ណាក៏នៅតែចាញ់ក្ដីស្នេហ៍កក់ក្ដៅ! មានវីដេអូ
រឿងផ្អែមល្ហែមគឺលើកអោយមួយគូរនេះហើយ 100 ភាគរយជាតិស្ករនៅផ្អែមមិនដល់ដែរ ហើយពីមួយថ្ងៃទៅមួយថ្ងៃមិនដែលធ្លាក់ចុះនោះទេ សម្រាប់តារាស្រី Taew Nattaphon ជាមួយម្ចាស់ចិត្តរូបសង្ហា Pranai
នៅពេលថ្មីៗនេះទាំងពីរនាក់មានឱកាសល្អកាន់ដៃគ្នាទៅសម្រាកលំហែកាយនៅក្រៅប្រទេសជាមួយក្រុមមិត្តភ័ក្ដ ទៅដល់ប្រទេសជប៉ុនទាំងមូលត្រូវលេងអោយសប្បាយម៉ាអស់ដៃ ទទួលយកអាកាសធាតុត្រជាក់ៗ ធ្វើកិច្ចការផ្សេងៗក្រោមព្រិស មុននឹងយកមកផុសពេលវេលាពិសេសចែករំលែកនៅក្នុង IG
ហើយនៅក្នុងរូបថតទាំងអស់នោះគឺមានមួយសន្លឹកដែលហ្វេនៗនាំគ្នាចុចឡាយពេញចិត្តជាខ្លាំងនោះគឺ វគ្គអ្នកទាំងពីរស្និតស្នាលរ៉ូមែនទិកកៀកកើយនៅក្បែរគ្នា ហើយទាំងសងខាងយកចិត្តទុកដាក់មើលថែគ្នាបានយ៉ាងល្អ រហូតធ្វើអោយកន្លែងខមិនលោតមិនឈប់ អាចនិយាយបានថាមេឃត្រជាក់ប៉ុណ្ណាក៏មិនអាចប្រហារបេះដូងដែលពេញទៅដោយក្ដីស្នេហ៍និងភាពកក់ក្ដៅបានដែរ
អត្ថបទដោយ : នីត្តា









