តួឯកប្រុសលោក Weir បង្អាប់ប្រពន្ធលេងថាដូចមានប្អូនប្រុស ក្រោយភរិយាកាត់សក់ខ្លីអស់…

តួឯកប្រុសលោក Weir Sukollawat បង្ហោះរូបក្រុមគ្រួសារតូចរបស់ខ្លួនមានសមាជិក៣នាក់ កក់ក្ដៅពេញដោយក្ដីស្រលាញ់ដូចដែលអ្វីរូបលោកតែងស្រម៉៉ៃចង់បាន តែងក៏មិនភ្លេចចំអន់ប្រពន្ធលេងដែរក្រោយឃើញភរិយាកាត់សក់ខ្លីហើយរូបលោកក៏បង្អាប់ថាដូចមានប្អូនប្រុសម្នាក់អញ្ចឹង។

ដោយតួឯកប្រុសវ័យ៣៧ឆ្នាំលោក​ Weir Sukollawat ពេលនេះមិនមែននៅលីវទៀតទេ បានរៀបការមានភរិយានិងពេលនេះភរិយារបស់លោកបានសម្រាលកូនស្រីម្នាក់ហើយផងដែរ។ ដូចអ្វីដែលរូបលោកបានគិតទុកនឹងចង់បង្កើតក្រុមគ្រួសារ ពេលនេះគ្រួសារតូចរបស់លោកកំពុងពោរពេញដោយសុភមង្គល ក្រៅពីបំពេញកាងាររកចំណូល រូបលោកក៏ឆ្លៀតពេលនៅផ្ទះឲបានច្រើនមើលថែភរិយានិងកូនតូច។ ថែមពេលនេះភរិយារបស់លោក ក្រោយសម្រាលកូនរួចក៏បានកាត់សក់ខ្លីតាមរូបលោកដែរធ្វើឲលោក Weir អត់មិនបានក៏និយាយចំអន់ភរិយារបស់ខ្លួនលេងថាដូចបានប្អូនប្រុស តែការពិតកំពុងសសើរភរិយាថាមុខខ្ជូតគួរឲស្រលាញ់ទាំងម្ដាយនិងកូន ព្រមបង្ហោះរូបក្រុមគ្រួសារមានសមាជិកគ្នា៣នាក់។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ