Knot Wisarut នាំកូនៗទៅជូនម៉ាក់ៗទៅបា៉រីសយ៉ាងកក់ក្ដៅតែក៏អាឡោះអាល័យប្រពន្ធណាស់ដែរព្រោះតែ….! មានរូបភាព

អ្នកម៉ាក់កំពូលសម្រស់ Chompoo-Araya ជាកំពូល Fashionista ក្នុងវិស័យសិល្បៈ ត្រូវឃ្លាតឆ្ងាយពីប្ដីពីកូនម្ដងទៀតដោយនាងបានហោះហើរទៅចូលរួមការងារនៅ Paris Fashion Week 2023 ដើម្បីចូលរួមទស្សនាការបង្ហាញម៉ូតថ្មីប្រជុំម៉ាកផ្សេងៗ គ្រប់គ្នាកំពុងរងចាំទស្សនាការតុបតែងខ្លួនរបស់អ្នកម៉ាក់កូនបី ហើយរឿងនេះនាងមិនបានធ្វើអោយហ្វេនៗខកចិត្តនោះទេ

ជាក់ស្ដែង Chompoo ត្រូវប្រមូលខោវអាវហោះហើរទៅកាន់ទីក្រុងប៉ារីកម្ដងទៀត ចូលរួមកម្មវិធី Haute Couture Paris Fashion Week 2023 ហើយនៅក្នុង IG របស់  L’officielthailand  បានបង្ហាញរូបភាពដ៏សែនកក់ក្ដៅហើយគួអោយស្រលាញ់បំផុត នៅពេល Knot Wisarut ស្វាមីជាទីស្រលាញ់បានពរកូនៗទាំងបី Shayfa-Phayu-Gale មកជូនដំណើរអ្នកម៉ាក់ដល់ព្រលានយន្ដហោះ

After Footer (Active) - damrei Mr1 Zone2

អាចនិយាយបានថាសកម្មភាពនេះធ្វើអោយហ្វេនៗឃើញហើយចុចឡាយអោយភ្លាមៗគ្មានការស្ទាក់ស្ទើរសោះឡើយ ហើយនៅប្រាប់ទៀតថារងចាំមើលការតែងខ្លួនរបស់ម៉ែ Chom ក្នុងការទៅចូលរួមការបង្ហាញម៉ូត

អត្ថបទដោយ : នីត្តា