Ann Thongprasom និយាយហែកគ្មានសល់រឿង Nine Napat ពេលបង្អាប់ហើយអៀនដូចក្មេងទើបតែមានស្នេហា….! មានវីដេអូ

ក្លាយទៅជាប្រធានបទក្ដៅទូរទាំងសង្គមអានឡាយ សម្រាប់វីដេអូហាត់ប្រាណរបស់បងប្អូនតារាល្បីឈ្មោះ បន្ទាប់ពីមានការភ្លាត់ស្នៀតចាប់ចំកន្លែងសំខាន់របស់ប្អូនប្រុស! ដៃ Ann ចាប់ចំពងរបស់ James-Jirayu ដោយមិនបានតាំងចិត្ត

ដោយជាក់ស្ដែងអ្នកសារពត៌មានមានឱកាសបានជួបជាមួយ Ann Thongprasom ខណៈពេលនាងទៅចូលរួមក្នុងកម្មវិធី UNIQLO Spring/Summer 2023 សុំធ្វើការសម្ភាសន៍ពីរឿងលំអិតទាក់ទងនិងអារម្មណ៍រួមជាមួយហេតុការណ៍ដែលបានកើតឡើង រួមទាំងបានអាប់ដេតរឿងស្នេហារបស់សិស្សប្អូន Nine Napat  ពេលបង្អាប់នៅកន្លែងថត

After Footer (Active) - damrei Mr1 Zone2

“គាត់មានក្ដីសុខ មើលដឹងទឹកមុខស្រស់ស្រាយអារម្មណ៍ល្អ (ញញឹម) គាត់មើលទៅដូចកូនក្មេងតូចដែលទើបតែមានស្នេហាអញ្ជឹង វាមើលទៅដូចជារឿងថ្មីសម្រាប់គាត់ វាល្អទាំងអស់ នរណាថាយ៉ាងម៉េចបង្អាប់យ៉ាងម៉េចក៏ញញឹមក៏សើចទាំងអស់ តែបើសួរថាដល់ថ្នាក់ងប់ងល់ឬទេ ប្រហែលជាអត់ទេ អាចនិយាយបានថាកំពុងពេញស្រលាញ់កំពុងពេល្អច្រើនជាង ជាពិសេសនៅពេលគាត់អៀនគាត់យកអាវគ្របមុខខ្ញុំកាន់តែចូលចិត្តមើល ពិតជាគួអោយស្រលាញ់មែន”

“ចំណែកឯរឿង James វិញទើបដឹងថា James មិនមែនជាក្មេងតូចសម្រាប់បងទេ (សើច) ពេលហ្នឹងភ្ញាក់ផ្អើលតើ ប៉ុន្ដែត្រូវតាំងចិត្តធ្វើដូចជាធម្មតាកប្លែងៗសើចៗ អុយ!ចំបាត់ហើយ(ញញឹម) ហើយប្រហែលសាម៉ីខ្លួនយល់ថាចុកដែរ នេះក៏មិនដឹងដែរ មកពីចង្កេះគាត់ផ្អៀងទៅលិចផ្អៀងទៅកើត ទើបខ្ញុំត្រូវត្រកងទាំងភ័យខ្លាច ខ្លាចគាត់ឈឺខ្នង គឺត្រូវត្រកងអោបខាងមុខ ចឹងហើយទើបត្រូវចឹងទៅ”

អត្ថបទដោយ : នីត្តា