ខាងស្រីអរចង់ហោះ Yaya និយាយរៀបរាបបន្ទាប់ពី Nadech ជូនកាដូធំដ៏ស្រស់ស្អាតគម្រប់ខួបស្នេហា 11 ឆ្នាំ! មានវីដេអូ
ពន្លឺបេះដូងចែងចាំងខ្លាំងណាស់ងាកទៅណាក៏ឃើញពណ៌ផ្កាឈូកអស់ហើយ សម្រាប់តួឯកស្រីស្អាតពេញទៅដោយសមត្ថភាពយ៉ាង Yaya-Urassaya ដោយកាលពីពេលថ្មីៗនេះសាម៉ីខ្លួនបានចេញមកផ្ដល់បទសម្ភាសន៍នៅក្នុងកម្មវិធី UNIQLO Spring/Summer 2023 ទាក់ទងនិងសកម្មភាពផ្អែមល្ហែម បន្ទាប់ពីចេញទៅដើរលេងក្នុងរដូវក្ដៅប្រទេសស្វីស ថែមទាំងត្រូវបានម្ចាស់ចិត្ត Nadech Kugimiya នៅមានរបស់ Surprise ដ៏ពិសេសជាខ្សែកពេជ្រជាកាដូគម្រប់ខួបស្នេហា 11 ឆ្នាំ
“សម្រាប់ខ្សែករដែលគ្រប់គ្នាបានឃើញហ្នឹងគឺជាកាដូបង Nadech ជូនគម្រប់ខួប 11 ឆ្នាំនៃក្ដីស្រលាញ់ គាត់ Surprise តែរកឱកាសល្អពាក់មិនបាន”
“ហ្វេនៗបង្អាប់មិនខុសទេព្រោះពេជ្រច្រើនមែន (សើច) បង Nadech គាត់ជាអ្នកឌីស្សាញខ្លួនឯងទាំងអស់ ជារបស់ដែលខ្ញុំចូលចិត្តទាំងអស់តែម្ដង គិតថាមានតែមួយក្នុងលោកព្រោះគាត់ជាអ្នកច្នៃម៉ូតខ្លួនឯងទាំងអស់”
អត្ថបទដោយ : នីត្តា


















