កប់! មួយជាតិការម្ដង Bitoey លេងឈុតស៊ិចស៊ីឡើងរាំជាមួយស្វាមីមុខភ្ញៀវជាច្រើន!(មានវីដេអូ)

ពិតជាអបអរសាទរខ្លាំងណាស់​ ដែលកាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ តារាសម្ដែងថៃស្រីសំបូរប្រជាប្រិយភាព Bitoey បានសម្រេចបំណងចូលរោងការជាមួយនិង Mr Man ដែលជាគូស្នេហ៍ហើយ ក្នុងនោះកម្មវិធីទាំងមូលឃើញថារៀបចំឡើយអធិកអធមខ្លាំងណាស់។

ជាក់ស្ដែងក្រោយរៀបមង្គលការរួច មហាជនជាច្រើនបានចាប់អារម្មណ៍វីដេអូមួយរបស់តារាស្រីរូបនេះ នៅថ្ងៃរៀបមង្គលការខ្លួន ដោយគ្រប់គ្នាបានឃើញ Bitoey ស្លៀកឈុតរៀបការបែបសុិចសុី បញ្ចេញក្បាច់រាំយ៉ាងឡូយជាមួយស្វាមី នៅមុខភ្ញៀវកិត្តិយសជាច្រើន មើលទៅពិតជាសប្បាយរីករាយខ្លាំងណាស់។

ក្រោយពេលឃើញបែបនេះ មហាជនជាច្រើនបានបង្ហាញអារម្មណ៍រំភើប នៅពេលឃើញតារាស្រីរូបនេះ សប្បាយចិត្តខ្លាំងយ៉ាងនេះ នៅថ្ងៃរៀបមង្គលការរបស់ខ្លួន ពិសេសគឺបញ្ចេញក្បាច់រាំជាមួយស្វាមីមួយអស់ដៃទៀត៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី