ជាប់ឈ្មោះជាសេដ្ឋីនីវ័យក្មេង! Yaya ជះលុយទាំងលានដុល្លារទិញដីវាលធំល្វឹងល្វើយទុកធ្វើរឿងមួយនេះ! មានរូបភាព

តួឯកស្រីស្អាតវ័យក្មេង Yaya Urassaya ជាតារាស្រីល្បីឈ្មោះម្នាក់ទៀតក្នុងវិស័យសិល្បៈដែលពេញទៅសមត្ថភាព ទាំងរឿងសម្រស់និងសមត្ថភាពគ្រប់ផ្នែកតែម្ដងរហូតមកដល់ពេលនេះស្នាដៃជាច្រើនហើយក៏មានជាបន្ដបន្ទាប់ទៀតផងដែរ ធ្វើមកអស់រយៈពេល 10 ឆ្នាំក្នុងវិស័យសិល្បៈ យើងអាចមើលឃើញថានាងចាប់ផ្ដើម ជូនកាដូដល់ខ្លួនឯងយ៉ាងធំហើយក៏មានតម្លៃមហាសាលដែរ

មុននេះ Yaya បានទិញផ្ទះនៅប្រទេសន័រវេសជូនជាកាដូដល់អ្នកម៉ាក់ក្នុងថ្ងៃខួបកំណើត ក្រោយមកទៀតទិញផ្ទះជាប់មាត់សមុទ្រដ៏ស្រស់ស្អាតនៅផាតយ៉ាជូនលោកប៉ាទុកគ្រាន់ធ្វើដំណើរមកសម្រាកលំហែកាយម្ដងៗ អាចនិយាយបានថាជាកូនស្រីដ៏គួអោយស្រលាញ់ពិតៗ

After Footer (Active) - damrei Mr1 Zone2

ជាក់ស្ដែងសាម៉ីខ្លួននាងមានគម្រោងការធំមួយទុកជាកាដូសម្រាប់ខ្លួនឯងក្នុងឆ្នាំនេះដោយការទិញដីឡូតិ៍ស្អាតជុំវិញហ៊ុំពទ័្ធទៅដោយធម្មជាតិខៀវខ្ចីមានដើមឈើគ្រប់ពូជ ត្រៀមធ្វើផ្ទះលំហែដ៏ស៊ីវិល័យ នៅក្នុង IG របស់អ្នកម៉ាក់ស្រីស្អាត បាននិយាយយ៉ាងគួអោយស្រលាញ់អមជាមួយរូបភាពកូនស្រីបូករួមជាមួយទេសភាពព្រៃភ្នំថា  “Good day បងគាត់ចូលចិត្តអង្គុយក្នុងបន្ទប់ទទួលភ្ញៀវមើលទេសភាពព្រៃភ្នំ  #ផ្ទះរបស់ពួកយើង”

គ្រប់គ្នាដែលបានឃើញរូបភាពនេះហើយសុទ្ធតែចូលមកនិយាយក្នុងន័យតែមួយថា ចង់អោយផ្ទះចេញជារូបរាងឆាប់ៗនេះដ៏ហើយ ច្បាស់ជាស្អាតណាស់ហើយមើលទៅ

អត្ថបទដោយ : នីត្តា