Weir Sukonwat ពិតជាប្ដីល្អមែនមិនអោយភរិយាពិបាកសូម្បីតែបន្ទិចងើបតាំងពីព្រលឹមដើម្បីនាំកូនទៅ…..! មានវីដេអូ

ក្លាយជាលោកប៉ាកូនមួយពេញខ្លួនហើយ សម្រាប់តួឯកប្រុសកំលោះរូបសង្ហា Weir Sukonwat ព្រោះបន្ទាប់ពីភរិយា Vicky Pemonya បានសម្រាលកូនដំបូងគឺអូន Wirin សាម៉ីខ្លួនក៏ស្ទើរតែមិនឃ្លាតទៅណាឆ្ងាយមួយជំហាន

ជាក់ស្ដែង Vicky ក៏បានបង្ហាញមុំនៃភាពគួអោយស្រលាញ់របស់ Weir ក្នុងខណៈពេលបីកូនអានរឿងនិទានហ៊ុំព័ទ្ធទៅដោយបរិយាកាសដ៏សែនកក់ក្ដៅ ព្រមទាំងបានសរសេរប្រយោគថា “កូន Wirin  អង្គុយអាននិទានមើលព្រះអាទិត្យរៀបលិចជាមួយលោកប៉ា Weir @weir19 @wylyn.vw19”

After Footer (Active) - damrei Mr1 Zone2

អាចនិយាយបានថាជាសកម្មភាពដែលធ្វើអោយគ្រប់គ្នាញញឹមទៅតាមក្នា ព្រោះមើលហើយកក់ក្ដៅដល់បេះដូងខ្លាំងណាស់

អត្ថបទដោយ : នីត្តា