តារាសម្ដែងស្រីតួឆ្នាស់តួឆ្នើមជើងចាស់ដែលមានសម្រស់ស្រស់ស្អាតលេចធ្លោរនិងមានសម្បត្តិស្ដុកស្ដម្ភនាង Due Arisara ថ្មីៗនេះបានចេញមកបង្ហោះសារមួយចំនួន ដែលធ្វើឲអ្នកគាំទ្រចាប់អារម្មណ៍ព្រោះនាងកំពុងនិយាយពីអ្នកនៅពីក្រោយល្បែងអនឡាញខុសច្បាប់ដែលកក្រើកក្នុងប្រទេសថៃថែមទាំងរូបនាងបង្ហើបថាក្នុងចំណោមអ្នកនៅពីក្រោយនោះមានទាំងអ្នកក្នុងជួរមន្រ្ដីរាជការទៀតផង។
ធ្វើឲអ្នកគាំទ្រមានការពេញចិត្តនិងគាំទ្រខ្លាំងពីភាពក្លាហានរបស់តារាស្រី Due Arisara ដែលហ៊ានចេញមុខមកនិយាយរឿងខុសច្បាប់ល្បែងអនឡាញដែលបំផ្លាញទ្រព្យសម្បត្តិអ្នកលេងជាច្រើនក្នុងប្រទេសថៃនិងក្រៅប្រទេសនាពេលកន្លងមក។ ដោយ Due កាន់តែបបើកកកាយរឿងនេះថាក្នុងចំណោមរួមបើកល្បែងអនឡាញបួននាក់មានមានទាំងប៉ូលីសចូលរួម ហើយពេលនេះនាំគ្នាគេចទៅនៅក្រៅប្រទេសអស់ហើយ អាចនឹងចាំឲពេលវេលាស្ងប់ស្ងាត់ហើយត្រលប់មកវិញ។ ការបង្ហោះរបស់ Due Arisara ធ្វើឲអ្នកគាំទ្រជាច្រើនជឿជាក់ពាក្យសម្ដីនាង ហើយរឿងនេះក៏ដឹងដល់ប៉ូលីសថ្នាក់លើផងដែរនិងបានសុំការរួមដៃគ្នារបស់នាងជួយមកនិយាយបន្ថែមនៅប៉ុស្ដិ៍ប៉ូលីសផងដែរ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ