ភ្ញាក់ផ្អើលណាស់! នារីម្នាក់កំពុងតែល្បីក្នុងបណ្ដាញសង្គមមានមុខមាត់ដូច ឱក សុគន្ធកញ្ញា ដល់ហើយ!(មានរូបភាព)
កាលពីពេលថ្មីៗនេះ មានរឿងគួរឲ្យភ្ញាក់ផ្អើល និងកំពុងតែចាប់អារម្មណ៍ខ្លាំងមួយក្នុងបណ្ដាញសង្គម ដោយមាននារីម្នាក់មានមនុស្សមាត់ដូចជាកំពូលតារាចម្រៀងល្បីឈ្មោះអ្នកនាង ឱក សុគន្ធកញ្ញា ខ្លាំងណាស់ ខណៈអ្នកទាំងពីរពុំមានជាប់សាច់ឈាមអ្វីនិងគ្នាឡើយ។
ក្នុងនោះផងដែរ មហាជនជាច្រើនបាននាំគ្នាយករូបភាពនារីម្នាក់នោះ យកទៅប្រៀបនិងមុខមាត់អ្នកនាង ឱក សុគន្ធកញ្ញា មិនថានៅពេលដែលនាងសើច ឬងាកមើលចំហៀង ពិតជាដូចតារាស្រីរូបនេះខ្លាំងណាស់ រហូតដល់អ្នកគាំទ្រមួយចំនួនមើលច្រឡំនាងថាជាតារាចម្រៀង ឱក សុគន្ធកញ្ញា ទៀតផង។
គួរបញ្ជាក់ផងដែរថា ថ្វីត្បិតតែនារីម្នាក់នោះមានមុខមាត់ដូចអ្នកនាង ឱក សុគន្ធកញ្ញា ក៏ពិតមែន តែនាងនិងបងស្រីបាននិយាយថាខ្លួនគាំទ្រនិងស្រលាញ់តារាចម្រៀងរូបនេះមែន តែមិនបានវះកាត់កែសម្ផស្សឲ្យដូចនោះទេ គ្រប់យ៉ាងគឺជាធម្មជាតិបានផ្ដល់ឲ្យនាងមានមុខមាត់ដូចគ្នាបែបនេះ៕
តោះ! ចង់ដឹងថាដូចគ្នាប៉ុនណានោះ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖សុីវលី