នៅសុខៗក៏ធ្លាក់ទៅជាប់ពាក់ព័ទ្ធជាមួយពាក្យចរចាមរាមរឿងផ្ទះស្វាមីតូចធំ ហើយពេលនេះអ្នកម៉ាក់កូនបី Chompoo Araya ក៏មិនបានចេញមកបកស្រាយឬអធិប្បាយអ្វីនោះដែរ
ដោយនៅពេលថ្មីៗនេះ Chompoo Araya ទើបតែមានសកម្មភាពនៅក្នុង IG ចេញមកផុសរូបភាពរបស់កូនស្រីគម្រប់ខួប 10ខែ ជាមួយរូបដ៏គួអោយស្រលាញ់រួមទាំងមាននំនេកនៅក្បែរផងដែរ ដូចរាល់ខែអញ្ចឹង ហើយនំខេកលើកនេះជារូបអណ្ដើកមាស សមគ្នាជាមួយឈុតម្ចាស់ខួបណាស់
ហើយភ្លាមៗនោះ ក៏មានហ្វេនៗជាច្រើនចូលទៅចុចឡាយនិងអោយបេះដូងជាច្រើនមួយរំពេច
អត្ថបទដោយ : នីត្តា














