មើលមុខលោកយាយគេផង! Pok-Margie នាំកូនៗទៅសំពះសួរសុខទុក្ខម៉ាក់យាយយ៉ាងកក់ក្ដៅ….ឃើញមុខម៉ាក់យាយហើយដាច់ផ្ងារ! មានវីដេអូ
Pok-Margie បង្ហោះរូបភាពកក់ក្ដៅខណៈពេលនាំកូនៗអូន Mika – Miya ទៅសួរសុខទុក្ខម៉ាក់យាយ Pook ពិតជាគ្រួសាររីករាយមែន
ជារូបភាពដែលគួអោយស្រលាញ់ហើយកក់ក្ដៅដល់បេះដូងហ្វេនៗខ្លាំងណាស់ សាងស្នាមញញឹមដល់អ្នកគាំទ្រគ្រប់ៗគ្នា ខណៈពេលដែលលោកប៉ាអ្នកម៉ាក់ Pok-Margie រួមជាមួយកូនៗបណ្ដើរគ្នាទៅរកម៉ាក់យាយ
មុននេះបានឃើញរូបភាពដ៏គួអោយស្រលាញ់ពីលោកយាយ ជាមួយកូនប្រុសច្បងរួមជាមួយចៅប្រុសទៅដើរលេងនៅម៉ាឌីវជាមួយគ្នា ហើយនៅបានឃើញរូបភាពស៊ិចស៊ីតិចៗពីលោកយាយជាមួយឈុតប៊ីគីនី បង្អួតរាងអេមក្នុងវ័យ 76 ឆ្នាំ អាចនិយាយបានថាម៉ាក់យាយមានក្ដីសុខខ្លាំងណាស់ជុំវិញខ្លួនពេញទៅដោយចៅៗបង្កើតស្នាមញញឹមសម្លេងសើចក្អាកក្អាយគ្រប់ពេលវេលា
អត្ថបទដោយ : នីត្តា











