អ្នកនាំរឿងថាស្វាមី Chompoo លួចមានស្រីប្រញាប់ឈប់យ៉ាងលឿនថាមិនពិតទេ អ្នកទៅCommentអាចគេប្ដឹងបាន…

ថ្មីៗនេះក្នុងសិល្បៈថៃមានពត៌មានល្បីឡើងកក្រើកហើយថា ស្វាមីរបស់តួឯកស្រីនាង Chompoo Araya លួចមានស្រីក្រៅមានផ្ទះមួយទៀត ធ្វើមានអ្នកជឿពត៌មានចចាមអារ៉ាមនេះនិងនាំគ្នាComment ពាសពេញបណ្ដាញសង្គមអ្នកទាំងពីរថែមទាំងនិយាយពាក្យពេជន៍មិនគប្បីទៅកាន់ស្វាមី Chompoo ទោះមិនទាន់ដឹងថារឿងនេះពិតឬមិនពិតយ៉ាងណានោះឡើយ។

ដោយមូលហេតុនាំឲកើតពត៌មានចចាមអារ៉ាមនេះមកពីមានអ្នកកាសែតម្នាក់បានចេញមកបង្ហើបពត៌មានថាមានស្វាមីតារាល្បីម្នាក់ថែមជាអ្នកមានប្រាក់បានលួចលាក់មានប្រពន្ធចុង ធ្វើឲគេទាយទៅលើគូតារាផ្សេងៗហើយគូរបស់លោក Pok និង Margie Rasri ក៏ត្រូវបានគេសង្ស័យ តែគេនេះចេញមកបកស្រាយយ៉ាងលឿនថាមិនមែនជាគូអ្នកទាំងពីរទេ។ ទើបធ្វើឲគេងាកមកសង្ស័យគូរបស់តួឯកស្រី Chompoo Araya ព្រោះរូបនាងមានទាំងស្វាមីរូបសង្ហារនិងជាអ្នកជំនួញថៅកែរោងចក្រផលិតអំពូលភ្លើង។ ហើយរឿងនេះកាន់វែងឆ្ងាយទៀតនោះគឺមិនមានការមកបកស្រាយពីតួឯកស្រី Chompoo ភ្លាមៗនោះទេ រឹតធ្វើឲគេជឿថាជាគូនាងមែន។ តែពេលនេះពត៌មានមួយនេះត្រូវបានបកស្រាយឲដឹងហើយ ពីអ្នកកាសែតដែលចេញមកបង្ហើបរឿងស្វាមីតារាលួចមានស្រី ថាមិនមែនជាស្វាមីរបស់តួឯកស្រី​Chompoo Araya នោះទេ ฺ่គឺជាគូតារាផ្សេងៗដែលបានយករូបមកបង្ហាញដោយផ្ទាល់ដើម្បីកុំឲរឿងកាន់តែវែងឆ្ងាយ និងផ្ដាំទៅអ្នកដែល Comment ពាក្យមិនសមរម្យដាក់គ្រួសារ Chompoo ប្រយ័ត្នត្រូវគេដាក់ពាក្យប្ដឹងផងដែរ់។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ