តួឯកស្រីជើងចាស់សម្រស់ចាំក្នុងសិល្បៈថៃនាង Pinky Savika បង្ហាញមុខសារជាថ្មីជាលើកដំបូងឲអ្នកគាំទ្របានឃើញ ក្រោយជួបរឿងធំជាប់គុកអស់រយះពេលជាច្រើនខែ ពេលនេះព្រមក្នុងការបន្ដដំណើរទៅមុខត្រលប់មកប្រកបកាងារអាជីពការសម្ដែងជាថ្មីទៀត។
ដោយការពេលប៉ុន្មានខែមុននេះតួឯកស្រី Pinky Savika និងក្រុមគ្រួសារត្រូវបានជាប់ឃុំឃាំងក្នុងរឿងក្ដីដ៏ធំមួយក្នុងប្រទេសថៃគឺរឿងក្ដីក្រុមហ៊ុនបោកប្រាស់ Forex-3D។ ក្រោយមានការតស៊ូតាមរយះមេធាវី តួឯកស្រី Pinky ក៏ត្រូវបានដោះលែងឲនៅក្រៅឃុំសិន តែអ្នកម្ដាយនាងនិងបងប្រុសមិនមែនការដោះលែងពីគុកនោះឡើយព្រោះមានទោសធ្ងន់ជាប់ពាក់ព័ន្ធច្រើនជាង។
បន្ទាប់ពីបានចេញពីការឃុំឃាំងតួឯកស្រី Pinky មិនបានចេញមកបង្ហាញខ្លួនជាសាធារណះទេគឺរូបនាងចង់នៅកន្លែងស្ងប់ស្ងាត់ស្ដាប់ធម៌រក្សាផ្លូវចិត្តគិតពីរឿងជីវិតដែលបានជួបប្រទះនាពេលកន្លងមក។ ពេលនេះព្រមហើយព្រមនឹងបន្ដដំណើរទៅមុខទៀតក្នុងអាជីពការសម្ដែង ដោយតួឯកស្រី Pinky បានបង្ហាញខ្លួនជាលើកដំបូងក្នុងការមកសម្ភោធន៍ភាពយន្ដថ្មីត្រៀមការសម្ដែង ដោយរូបនាងក៏ប្ដូរស្ទាយប្លែកថ្មីផងដែរទាំងការតុបតែងខ្លួនម៉ូតសក់និងសម្ដែងបំពាក់ មើលទៅជានារីដែលមានភាពរឹងមាំលើសដើមត្រៀមព្រមក្នុងការដោះស្រាយគ្រប់បញ្ហា។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ