ស៊ិចស៊ីតិចៗមុនថ្ងៃ Valentine មែនទែនមកដល់! តួឯកស្រីជើងចាស់សម្រស់ចាំ Aff Taksaorn ចូលដល់ខែកុម្ភះចាប់ផ្ដើមបង្ហោះរូបព្រមទាំងសសេរសារត្រៀមទទួលថ្ងៃValentine ថ្ងៃបុណ្យនៃក្ដីស្រលាញ់ ក្នុងឆ្នាំនេះដែលជិតនឹងមកដល់ហើយ។
ថ្ងៃបុណ្យValentineឬថ្ងៃបុណ្យនៃក្ដីស្រលាញ់គេធ្វើឡើងនៅថ្ងៃទី១៤ ខែកុម្ភះជារៀងរាល់ឆ្នាំ តែតារាស្រីអ្នកម្ដាយកូនមួយ Aff Taksaorn មកបង្ហោះឆ្លងមុនគេហើយ ថែមរូបដែលម៉ែ Aff បង្ហោះក៏មិនធម្មតា បង្ហាញពីសម្រស់ស្រស់ស្អាតយ៉ាងលេចធ្លោរក្នុងឆ្នាំនេះរបស់នាង បង្ហាញភាពស៊ិចស៊ីតិចៗជាមួយការបញ្ចេញសាច់ស្មាសខ្ចី ហើយក៏សសេរសារអមជាមួយថា Valentine បើមិនទាន់មានអ្នកណាទេ សូមនៅចាំថាអ្នកនៅមានកាងារកំដរ។ ថ្វីត្បិតតែមិនមែនជាការបង្ហោះសារផ្អែមល្ហែម តែឆ្នាំនេះម៉ែ Aff មកប្លែក ទាំងរូបក៏ស្រស់ស្អាតព្រមជាមួយសំដីបែបនេះប្រហែលជាម៉ែAff ចង់មានគូឆ្លងValentine នឹងគេហើយ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ