កូនពៅតែប៉ុណ្ណឹង! អូន Gale កូនស្រីពៅរបស់ Chompoo នៅតូចតែប៉ុណ្ណឹងសោះតែចេះគួសមយកចិត្តពេញទំហឹងដោយការ………..! មានវីដេអូ
កាត់រកម៉ាក់ៗគ្មានខុសអីតិចទេ សម្រាប់អូន Gale កូនស្រីពៅរបស់ Chompoo Araya ជាមួយលោកប៉ា Not Wisarut ខណៈពេលនេះមានអាយុ 1 ខួបហើយ ហើយភាពគួអោយស្រលាញ់ក៏កើនឡើងជារឿយៗដែរ
ជាពិសេសនៅពេលថ្មីៗនេះក្នុង IG ឈ្មោះ @polyplus_jad_hai បានឃើញ Chompoo ចាប់កូនស្រីតែងខ្លួនថតកម្មវិធីជាមួយគ្នា ហើយវីដេអូអូន Gale អេមណាស់កូនស្រី ស្លៀកឈុតផ្កាៗហើយចងកន្លែងក្បាលធ្វើជាមួកបូករួមជាមួយសកម្មភាពតាមភាសាក្មេងតូចទៀតលង់ស្នេហ៍ងើបមុខមិនរួចទេបងៗ សំខាន់ចេះលើកដៃសំពះបានយ៉ាងស្អាតទៀតកូនម្ដាយ
អូន Gale សំពះបានស្អាត ហើយគួអោយស្រលាញ់បំផុត នរណាៗដែលបានឃើញសុទ្ធតែខមិនសរសើរគ្រប់គ្នា បើយ៉ាងហ្នឹងមិនអោយលង់ស្រលាញ់យ៉ាងមិចកើតទៅលោកព្រះអើយ
អត្ថបទដោយ : នីត្តា
















