តារាល្បីស្លៀកអីក៏នៅតែជាហ្វេសិនដែរ! Chompoo ពាក់មួកយក្សពណ៌លឿងឆើតទៅដើរផ្សារទំនើបតែងខ្លួនយ៉ាងហ្នឹងហើយបើគ្មានអ្នកមើលទៀតចប់និយាយ! មានវីដេអូ

លេខមួយអារឿងតែងខ្លួនសម្រាប់អ្នកម៉ាក់កូនបីស្រីស្អាត Chompoo Araya ការតែងខ្លួនរបស់ម៉ែគឺគ្មាននរណាប្រជែងបានទេ ចង់រើស្អីយកមកពាក់ក៏ល្អស្អាតត្រូវចិត្តអ្នកគាំទ្រទាំងអស់

ហើយជាក់ស្ដែងម៉ែ Chom បង្ហាញខ្លួនក្នុងថ្ងៃសប្បាយៗដើរផ្សារទិញឥវ៉ាន់ជាមួយមិត្តសម្លាញ់ Ploy Chawaporn ប៉ុន្ដែឈុតរបស់សាម៉ីខ្លួនគឺថាគ្រប់គ្នាដែលបានឃើញហើយត្រូវតែក្រលែកភ្នែកមើល បើមិនមើលវាចំលែកពេកហើយ ស្លៀកពាក់អាវពណ៌លឿងជាមួយសំពត់ និងស្បែកជើងកវែង ប៉ុន្ដែអ្វីដែលទាក់ទាញបំផុតនោះគឺមួកដ៏ធំពណ៌លឿង ស្អាតហើយឡូយណាស់​

After Footer (Active) - damrei Mr1 Zone2

ហើយរឿងនេះម៉ាក់ៗមិនមែនស្លៀកគ្រាន់តែថតរូបលេងធម្មតានោះទេ តែនាងស្លៀកឈុតនេះដើរពេញផ្សារតែម្ដង មានវីដេអូពិតៗឈុតនេះម៉ែគាត់ស្លៀកតែឯងពិតមែនហើយគ្មាននរណាហា៊នដណ្ដើមនោះទេ ស្លៀកចឹងហើយបើមិនមើលទៀតឈប់និយាយរក

អត្ថបទដោយ : នីត្តា