ជានារីកែភេទដែលមានសំណាង តារាស្រីPoyd Treechada ជិតរៀបការមង្កុដកូនក្រមុំជាមាសសុទ្ធ…

តារាសម្ដែងស្រីកែភេទសំណាងទាំងរូបសម្រស់ស្រស់ស្អាតសំណាងទាំងវាសនាខ្ពង់ខ្ពស់នាង Poyd Treechada ពេលនេះប្រាប់ដំណឹងល្អរបស់ខ្លួនត្រៀមលាភាពនៅលីវហើយ រូបនាងបានស្នេហ៍ពិតជួបជាមួយបុរសដែលស្រលាញ់នាងដែលទទួលយករូបនាងជារូបនាងរៀបការពេញមុខពេញមាត់មិនប្រកាន់ពីរឿងនាងកែភេទនោះឡើយ។

ដោយនៅក្នុងបណ្ដាញសង្គមរបស់តារាស្រី Poyd បានបង្ហោះរូបភាពជាច្រើនសន្លឹកបង្ហាញពីសកម្មភាពកំពុងមម៉ាញឹករើសឈុតរើសគ្រឿងអលង្ការត្រៀមសម្រាប់ថ្ងៃមង្គលការរបស់នាងដែលនឹងប្រព្រឹត្ដិទៅនៅពេលខាងមុខឆាប់ៗនេះ។ ហើយ Poyd ក៏បានឲដឹងផងដែរថាពេលនេះនាងភ្ជាប់ពាក្យហើយ នៅថ្ងៃមង្គលការកំពុងត្រៀមខ្លួន គិតថាការបែបប្រពៃណីនៅស្រុកកំណើតនាង ហើយក៏ស្លៀកពាក់តាមបែបប្រពៃណីអ្នកក្នុងតំបន់ផងដែរ។ កូនកំលោះរបស់នាងស្គាល់គ្នាច្រើនឆ្នាំហើយគឺជាបងប្រុសមិត្តភក្ដិ តែទើបតែឆាប់ផ្ដើមនិយាយមើលចិត្តគ្នាកាលពីប៉ុន្មានឆ្នាំមុនហើយក៏លង់ស្រលាញ់និងគិតគូរដល់រឿងមង្គលការ។ សម្រាប់នាងការរៀបការគឺជាក្ដីស្រម៉ៃនាងតាំងពីនៅតូច ព្រោះនាងតែងចង់ក្លាយខ្លួនជាមនុស្សស្រីចង់ក្លាយជាកូនក្រមុំក្នុងថ្ងៃរៀបការ តែដល់ពេលធំឡើងដោយនាងជានារីកែភេទនាងក៏បានមានស្នេហ៍តែមិនសមបំណងហើយក៏គិតតែរឿងកាងារមិនគិតដល់រៀបការអ្វីនោះឡើយ តែគាត់ជាអ្នកធ្វើឲនាងផ្លាស់ប្ដូរចិត្ត ជាអ្នកធ្វើឲនាងមានទំនុកចិត្តនឹងចង់សាងអនាគតគ្រួសាររួមគ្នា។

After Footer (Active) - damrei Mr1 Zone2

គួរបញ្ជាក់ផងដែរថាអនាគតស្វាមីរបស់ Poyd រូបនេះប្រវត្ដិមិនធម្មតាមិនត្រឹមតែមុខមាត់ស្រស់សង្ហារ​ តែក៏ជាសេដ្ឋីអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភប្រចាំខេត្ដមានមុខជំនួញច្រើនកន្លែងនិងមានភូមិគ្រឹះធំស្កឹមស្កៃ។ ឈុតគ្រឿងអលង្ការនៅថ្ងៃរៀបការរបស់ Poyd ដែលនាងកំពុងពាក់នេះក៏មិនមែនជាគ្រឿងកាឡៃដែរតែគឺជាមាសសុទ្ធតែបានកម្មង់ជាងឲធ្វើជាមង្កុដកូនក្រមុំ ព្រមមានឈុតខ្សែក ក្រវិលនិងកងដៃផងដែរ។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ