ស្រដៀងដូចគេល្បីមែនអត់? តោះមកមើលមុខមាត់ក្មេងស្រីតូចគួរឲស្រលាញ់ដែលគេកំពុងនៅគ្នាល្បីក្នុងបណ្ដាញសង្គមថាមានមុខមាត់ស្រដៀងនឹងតួឯកស្រីជើងចាស់ល្បីឈ្មោះនាង Anne Thongprasom។
ដោយកុមារីតូចរូបនេះមានឈ្មោះថា Faii ទើបតែរៀនថ្នាក់ទី៥ នាងតូចរូបនេះមិនត្រឹមល្បីព្រោះមានមុខមាត់ស្រដៀងនឹងតួឯកស្រី Anne Thongprasom នោះទេ តែក៏ល្បីព្រោះតែនាងតូចចិត្តល្អជួយសិស្សច្បងដែលខ្វះនំហូប ឲហូបរបស់ខ្លួនផងដែរ។ អ្នកលេងបណ្ដាញសង្គមនាំគ្នានិយាយថា នាងតូចរូបនេះប្រសិនបើតួឯកស្រី Anne ចង់បានតារាដែលសម្ដែងជារូបនាងកាលនៅកុមារភាពពិតជាសាកសមលេងខ្លាំងណាស់ ព្រោះស្រដៀងពេកហើយ។ ចំណែកតួឯកស្រី Anne ក្រោយឃើញល្បីមានក្មេងតូចមុខដូចខ្លួនបែបនេះក៏ចូលមក Comment ឲជាកម្លាំងចិត្តដល់នាងតូចឲខិតខំរៀន និងបន្ដធ្វើសេចក្ដីល្អរហូតទៅផងដែរ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ