មានលុយច្រើនពេកក៏ពិបាក! Dew Arisara ត្រៀមខ្លួនឆ្លើយគ្រប់យ៉ាងរឿងអាជីពរបស់សា្វាមីកុំអោយគិតតែខ្លួនឯងការងារសុច្ចរិកមានច្រើន…..! មានវីដេអូ

ខ្ជិលទុកអោយសង្ស័យយូរ សម្រាប់តារាសម្ដែងស្រីស្អាតកូនមួយយ៉ាង Dew Arisara ដែលត្រូវបានផេកល្បីមួយដាក់សំនួររឿងស្វាមីរូបសង្ហា Sebastian Lee ថាជានរណា មកពីណាហើយមានមុខរបរអ្វីនៅក្នុងប្រទេសថៃ ទើបមានឡានប៉ូលីសចាំបើកជូនដំណើរអមផ្លូវអោយ

ដោយខាង Dew  បានសរសេរសារក្នុងហ្វេសបុកផ្ទាល់ខ្លួនថា “ពីពាក្យចរចាមរាមដែលបានកើតឡើងក្នុងបណ្ដាញសង្គមពេលនេះ មានផេកមួយ ដាក់ចោទជាសំនួរថា ព្រោះហេតុអ្វី ហើយរឿងអីបានជានៅសុខៗទើបខ្ញុំចេញមកនិយាយរឿងវេបសាយល្បែង ម៉ាកាវ888”

After Footer (Active) - damrei Mr1 Zone2

“ព្រមទាំងបានយករូបភាព វីដេអូ ពត៌មានពីអតិតកាលរបស់ស្វាមីខ្ញុំទៅចែកចាយ រហូតធ្វើអោយគ្រប់គ្នាកើតសំនួរសួរ ឬរិះគន់ពេញបណ្ដាញសង្គមធ្វើអោយខូចឈ្មោះ ហើយសំនួរជាច្រើនត្រូវបានចោទឡើងទាក់ទងសា្វាមីរបស់ខ្ញុំហើយនិងរូបខ្ញុំ”

” Dew  និងចេញមកឆ្លើយសំនួរទាំងអស់ក្នុងពេលឆាប់ៗនេះ ចំពោះប្រធានបទទាក់នង Dew  និងស្វាមី Dew  ហើយ Dew ជឿថាថ្មីៗនេះគ្រប់គ្នាកាត់បន្ថយការគិតខ្លួនឯងបានខ្លះ ហើយយល់ពីអ្វីដែល Dew  ធ្វើថា ហេតុអ្វីបានជា  Dew  ធ្វើ ហើយហេតុអ្វីត្រូវជាម្នាក់នេះ ថ្ងៃទី 15 មករា កន្លងមក”

“ហើយជាចុងក្រោយ Dew សូមអគុណគ្រប់គ្នាដែលជឿចិត្តពួកយើង យល់ពីពួកយើង ហើយគាំទ្រពួកយើង សូមអរគុណចេញពីចិត្តពីតចា”

អត្ថបទដោយ : នីត្តា