ដំបៅក្នុងចិត្តមិនអាចបំភ្លេច តារាស្រី Due ប្រាប់ហេតុការណ៍អតីតសង្សារធ្លាប់វាយធ្វើបាបទឹកក្ដៅៗក៏ធ្លាប់ត្រូវមកហើយ….

របួសលើខ្លួនអាចជាបានដំបៅក្នុងចិត្តទោះចង់បំភ្លេចក៏មិនអាចបំភ្លេចបានដែរ! តារាសម្ដែងស្រីធ្លាប់តែជាតួឆ្នាស់តួឆ្នើមនាង Due Arisara ដាច់ចិត្តនិយាយប្រាប់រឿងដែលលាក់ទុកច្រើនឆ្នាំជីវិតនេះធ្លាប់ត្រូវបានអតីតសង្សារធ្វើបាបខ្លាំងទាំងផ្លូវកាយនិងផ្លូវចិត្ត ទំរាំចេញមកបានវិញធ្វើឲខ្លួនឯងដេកក្នុងមន្ទីពេទ្យព្យាបាលច្រើនថ្ងៃរបួសកាយអាចជា តែរបួសក្នុងចិត្តនៅតែដក់ជាប់ចងចាំ។

ដោយតារាស្រីនាង Due Arisara ថ្មីៗនេះបានចេញមកបកអាក្រាតអ្នកនៅពីក្រោយខ្នងល្បែងអនឡាញខុសច្បាប់ដ៏ធំមួយក្នុងប្រទេសថៃ ហើយអ្នកក្នុងចំណោមនោះគឺជាអតីតសង្សាររបស់នាង។ ហេតុអ្វីបានជា Due ហ៊ានចេញមុខមកនិយាយ ទាំងដែលពេលនេះនាងក៏មានស្វាមីមានកូន មានទ្រព្យសម្បត្ដិមានគ្រួសារថ្មីដែលកក់ក្ដៅហើយនោះ? តារាស្រី Due បានឆ្លើយតបថាព្រោះនាងមិនអាចបំភ្លេចក្ដីឈឺចាប់នេះបាន ហើយមិនអាចឲអ្នកដែលធ្វើអំពើរអាក្រក់ប៊ឺតយកលុយពីប្រជាជនក្រីក្រ មករស់នៅយ៉ាងហ៊ឺហារមានក្ដីសុខបែបនេះនោះឡើយ។ នាងបានឲដឹងថាអតីតសង្សាររូបនេះឈ្មោះថា Benz Demon ជាសង្សារនឹងនាងកាលពី៣ឆ្នាំមុន ទាក់ទងគ្នាជាមួយនាងមួយឆ្នាំជាង ក្នុងរយះពេលនោះរូបនាងត្រូវបានគេធ្វើបាបរហូតទាំងរាងកាយនិងផ្លូវចិត្ត​ ធ្លាប់ទាំងយកមីស្រុះទឹកក្ដៅៗមកស្រោចលើក្បាលនាងក៏មាន ឃុំឃាំងនាងមិនឲទៅធ្វើការ បាញ់គំរាមនិងវាយដំនាង ទំរាំមានអ្នកអាចជួយនាងចេញពីម្នាក់នេះបាននាងកាលនោះនាងត្រូវមកដេកព្យាបាលខ្លួននៅពេទ្យ។ គួរបញ្ជាក់ផងដែរថា​ ពេលនេះតារាស្រី Due កំពុងនៅតៃវ៉ាន់ជាមួយស្វាមី ហើយកំពុងត្រូវបានប៉ូលីសហៅដើម្បីសុំចម្លើយពីនាងបន្ដ ហើយបុរសឈ្មោះ Benz ក៏កំពុងត្រូវបានប៉ូលីសតាមចាប់ខ្លួនទាំងរឿងក្ដីវាយធ្វើបាបតារាស្រី​និងរឿងក្ដីល្បែងអនឡាញខុសច្បាប់។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ