ទើបតែមានរូបភាពគូរជាលើកដំបូងសម្រាប់តួឯកស្រីរាងល្អិត Toey Jarinporn ជាមួយមិត្តប្រុសរូបសង្ហាលោក Jeto ដែលបានទៅជួបមុខសមាជិកគ្រួសារខាងស្រីរួមមកហើយ ក្នុងឱកាសខួបកំណើតរបស់ខាងស្រី
ហើយជាក់ស្ដែង Toey – Jeto ក៏បានបណ្ដើរគ្នាទៅដើរលេងនៅប្រទេសជប៉ុន ដើម្បីបន្ថែមភាពផ្អែមល្ហែមអោយគ្នាទៅវិញទៅមក ហើយខាងលោក Jeto ក៏បានបង្ហោះរូបភាព check in នៅ Niseko ប្រទេសជប៉ុន នៅក្រោមព្រិលធ្លាក់ទេសភាពស្អាតៗហើយភាពរ៉ូមែនទិកក៏កាន់តែកើនឡើងមួយកម្រិតទៀត
ជាក់ស្ដែង Toey Jarinporn ក៏ទើបផុសរូបភាពបន្ទប់គេងបញ្ជូនស្នាមញញឹមដ៏ស្រស់ស្រាយដាក់កាមេរ៉ា អ៊ុយ បែបនេះត្រូវតែរងចាំមើលរូបភាពគូរផ្អែមល្ហែមៗរបស់អ្នកទាំងពីរហើយ ថ្វីត្បិតតែមិនទាន់មានរូបគូរមកតែក៏ដឹងថាការដើរលេងលើកនេះប្រាកដជាសប្បាយណាស់ហើយ ហ្វេនៗត្រៀមដៃទុកចុចឡាយហើយៗចា
អត្ថបទដោយ : នីត្តា

















