មើលកូនប្រុសគេផង! Nadech អស់អីទិញជាកាដូជូនម្ដាយហើយបានជាទៅទិញមួយដុំនេះអស់ប៉ុន្មានលុយអញ្ចេះ! មានវីដេអូ

ជាកូនប្រុសដែលគួអោយស្រលាញ់និងកត្តញ្ញូបំផុត សម្រាប់តារាសម្ដែងប្រុសរូបសង្ហាល្បីឈ្មោះយ៉ាង Nadech Kugimiya ដោយខណៈពេលនេះកំពុងធ្វើផ្ទះមួយខ្នងថ្មីជូនគ្រួសារ ជាក់ស្ដែង Nadech ក៏បានជះលុយទិញកាដូជូនអ្នកម្ដាយជាទីស្រលាញ់ម្ដងទៀតហើយ

ដោយអ្នកម៉ាក់ស្រីស្អាត Kaew បានផុសវីដេអូរបស់កូនប្រុសទិញមាសសុទ្ធមួយដុំជូនខ្លួនដោយអមជាមួយប្រយោគថា “ព្រះជាម្ចាស់អើយ!! បន្ដជីវិតអោយម្ដាយថ្ងៃនេះ…….អគុណច្រើនណាស់កូនអើយ….សូមអោយកាន់តែមានបានៗៗៗៗរីកច្រើនៗៗៗៗណាចា @kugimiyas”

After Footer (Active) - damrei Mr1 Zone2

ប៉ុន្ដែនៅខាងក្រោមវីដេអូគឺមានសុទ្ធតែហ្វេនៗអ្នកគាំទ្រចូលទៅខមិនសរសើរពីក្ដីស្រលាញ់និងភាពកត្តញ្ញូរបស់អ្នកកំលោះរូបសង្ហាទាំងអស់ ស្រលាញ់អ្នកម្ដាយអីយ៉ាងនេះ!!!

អត្ថបទដោយ : នីត្តា