Dew Arisara ប្រលែងរូបភាពត្រូវគេធ្វើបាប អ្នកបណ្ដាញសង្គមសង្ស័យត្រង់ក…ស្រដៀងដូចរបស់ដាក់កឆ្កែ! មានវីដេអូ
មានរឿងអោយអ្នកបណ្ដាញសង្គមសង្ស័យ បន្ទាប់ពីតារាសម្ដែងស្រី Dew Arisara ចេញមកបកស្រាយរឿងរ៉ាវពីអតិតកាល ធ្លាប់ត្រូវអតិតមិត្តប្រុស Benz Damon ក្លាយជាជនសង្ស័យដែលត្រូវបានចោទប្រកាន់ក្នុងករណីនៃគេហទំព័រល្បែងម៉ាកាវ ៨៨៨ ធ្វើបាបរាងកាយនិងចិត្តរហូតដល់ថ្នាក់ទៅជួបពេទ្យផ្លូវចិត្ត ព្រមទាំងបើកបង្ហាញរូបភាពរបស់ខ្លួនត្រូវគេធ្វើបាប
ប៉ុន្ដែមានរូបភាពដែលធ្វើអោយអ្នកលេងបណ្ដាញសង្គមឃើញហើយសង្ស័យជាខ្លាំង ថារបស់ពាក់នៅនិងក ច្បាស់ណាស់ថាមិនមែនជាគ្រឿងលំអកាយនោះទេ ដោយមានអ្នកគិតថារបស់ជាប់កនិងស្រដៀងនិងប្រឡៅកដាក់ឆ្កែ
ធ្វើអោយប្រធានបទមួយនេះក្ដៅដូចបាយពុះនៅលើបណ្ដាញសង្គមរិះគន់ជាខ្លាំង
អត្ថបទដោយ : នីត្តា

















