ស្កឹមស្កៃស្រស់ស្អាតបែបអ្នកមានជើងចាស់! បើកបង្ហាញគេហដ្ឋានរបស់អនាគតស្វាមីតារាស្រីកែភេទនាង Poyd Treechada ពេលនេះទាំងគូកំពុងគិតគូរវេលាមង្គលការហើយ ថែមឈុតរៀបការនិងគ្រឿងអលង្ការក៏ត្រៀមរួចរាល់ហើយផងដែរ តោះមកមើលម៉ូតផ្ទះដ៏ស្រស់ស្អាតដែល Poyd កំពុងក្លាយខ្លួនជាកូនប្រសារក្នុងផ្ទះនេះហើយ។
ដោយថ្មីៗនេះ តារាស្រីកែភេទ Poyd Treechada បានបង្ហើបប្រាប់ឲដឹងពីដំណឹងល្អរបស់ខ្លួន ពេលនេះគូស្នេហ៍និងរូបនាងត្រៀមមង្គលការហើយ។ ទាំងគូចូលពិធីភ្ជាប់ពាក្យនឹងគ្នាហើយ ដោយខាងប្រុសបានភ្ជាប់ពាក្យនាងជាមួយនឹងចិញ្ចៀនពេជ្រដ៏ស្រស់ស្អាតបន្សល់តាំងពីជំនាន់លោកយាយមក។ គូដណ្ដឹងរបស់ Poyd គឺជាអ្នកនៅខេត្ដជាមួយគ្នា ការពិតទៅអ្នកទាំងពីរស្គាល់គ្នាយូរហើយប្រហែលជាង២០ឆ្នាំហើយដោយ Poyd ជាមិត្តភក្ដិប្អូន ហើយទើបតែជិតស្និទ្ធរហូតទាក់ទងគ្នាក្រោយពីបានជួបគ្នាកាលពីប៉ុន្មានឆ្នាំមុន។ ពេលនេះទាំងគូសម្រេចចិត្តរៀបការ ដោយមានការអបអរសាទរពីសាច់ញាត្ដិបងប្អូនទាំងអស់គ្នា ដោយមិនប្រកាន់នាងជានារីកែភេទនោះទេ ថែមទាំងបានគ្រឿងអលង្ការដ៏មានតំលៃម៉ូតបុរាណជាមាសសុទ្ធមកឲនាងពាក់ក្នុងថ្ងៃពិធីផងដែរ។ គូដណ្ដឹងនាងថែមទាំងបានកម្ម៉ង់ឲគេធ្វើមង្កុដពីមាសសុទ្ធមួយយ៉ាងធំ ឲនាងថែមទៀតផង។ គ្រួសារគូដណ្ដឹងរបស់ Poyd មានឈ្មោះជាសេដ្ឋីក្នុងតំបន់តាំងពីដើមមក តោះមកមើលម៉ូតផ្ទះអ្នកមានជំនាន់ដើមដែល Poyd បានក្លាយជាកូនប្រសារក្នុងគ្រួសារទាំងអស់គ្នា៖
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ