ម៉ាក់ៗរបស់ Nine Napat បង្ហោះរូបភាពគូររបស់កូនប្រុសជាមួយ Baifern អូហូទើបដឹងថាកូនប្រុសលង់និង……! មានរូបភាព
ឋានៈបេះដូងពិតជាចុះសម្រុងបានល្អខ្លាំងណាស់ សម្រាប់គូររបស់ Baifern- Nine ព្រោះក្រៅពីបានទទួលការគាំទ្រច្រើនពីមិត្តភ័ក្ដ បងៗអ្នកល្បី រួមជាមួយអ្នកគាំទ្ររឿងភាគផងដែរ នៅមានអ្នកសំខាន់ចំពោះអ្នកទាំងពីរខ្លាំង គឺម៉ែ Nou Pimpaka នៅជួយជ្រុមជ្រែងមួយផ្នែកធំទៀតផង
ជាពិសេសបំផុតគឺសកម្មភាពជាក់ស្ដែង គឺជារូបថតដែលត្រូវយកមកចែករំលែកនៅក្នុង IG ឈ្មោះ @pimpaka ដែលបង្ហាញអោយឃើញមួយផ្នែកទៀតនៃការឈ្លក់វង្វែងស្នេហាជាខ្លាំង នៅពេលសាម៉ីខ្លួនបង្ហើបមាត់សុំអ្នកម៉ាក់ជួយថតរូបគូរជាមួយវីដេអូបេះដូង
ជាមួយគ្នានេះផងដែរ Nou Pimpaka នៅមានប្រយោគនិយាយរៀបរាបយ៉ាងគួអោយស្រលាញ់ អោយហ្វេនៗស្ដាប់ព្រមៗគ្នា “ចែករូបភាពគូរ 555 ថតរូបគូរ Bai អោយបន្ទិច កន្លងផុតទៅ 1ម្ដងទៅ 1វគ្គទៀត ថតទាំងកណ្ដាលថ្ងៃនិងកណ្ដាលយប់ # Nine Napat #Baifern # Baifern- Nine #sabina អេបផ្សាព្វផ្សាយនេះពិតជាល្អមែនទែន”
ច្បាស់ណាស់ថារូបភាពផុសនេះបានអូសទាញចំនួនអ្នកឡាយច្រើនរាបសែន ក្នុងការអបអរដល់ក្ដីស្នេហារបស់អ្នកទាំងពីរ
អត្ថបទដោយ : នីត្តា


















