ស្អាតទ្វេគុណ Mintt-Mai បង្អួតរូបគូរដ៏សែនគួអោយស្រលាញ់ ប៉ុន្ដែមួយសន្លឹកនេះធ្វើអោយហ្វេនៗចាប់អារម្មណ៍ខុសកន្លែង! មានរូបភាព
កញ្ញាៗមិត្តសម្លាញ់និងគ្នា Mint Chalida បណ្ដើរមិត្តសម្លាញ់ Mai Davika ណាត់ជួបគ្នាក្នុងថ្ងៃទំនេរអង្គុយនិយាយគ្នាលេងយ៉ាងសប្បាយរីករាយ ព្រោះយូរៗទើបមានពេលវេលាទំនេរត្រូវគ្នាបានម្ដង មិនត្រឹមតែអង្គុយញុំបាយយ៉ាងរីករាយជាមួយគ្នាប៉ុណ្ណោះទេ ក្រមុំៗច្បាស់ជាមួយរូបភាពគូរមកចែករំលែកដល់ហ្វេនៗយ៉ាងពិតប្រាកដ
ហើយនៅក្នុង IG របស់ Mint Chalida បានផុសរូបភាពគូរជាមួយ Mai Davika អាចនិយាយបានថាសម្រស់របស់អ្នកទាំងពីរធ្វើអោយបរិយកាសនៅម្ដុំៗនិងកាន់តែត្រជាក់ត្រជុំ ស្រស់ស្រាយចង់តែទៅអង្គុយលេងដែរទេ
ប៉ុន្ដែរូបភាពខាងលើធ្វើអោយគ្រប់គ្នាដែលបានឃើញពិតជាហាមចិត្តមិនអោយចាប់អារម្មណ៍កន្លែងផ្សេងមិនបានទេ ចង្កេះតូចស្ដើងរបស់ Mint បូករួមជាមួយក្បាលពោះដ៏សខ្ចីរបស់នាង ក្រៅពីអង្រួនចិត្តអោយរំជើបរំជួលហើយ នៅធ្វើអោយក្រសែភ្នែកអ្នកម្ដុំហ្នឹងមិនអាចមើលអ្វីផ្សេងទៀតក្រៅពីអ្នកទាំងពីរសោះឡើយ
អត្ថបទដោយ : នីត្តា


















