ថ្ងៃValantineឆ្នាំនេះ Baifern និង Naphat មិនទំនេរទេ ឆ្លងស្វីតជាមួយគ្នាមានបាច់ផ្កាធំៗ…

ឆ្នាំនេះមិនទំនេរដូចឆ្នាំមុនៗទេ​ ថ្ងៃ១៤កុម្ភៈឆ្នាំនេះ តួឯកប្រុសលោក Naphat Siangsomboon និងតួឯកស្រី Baifern Pimchanok មកញុាំអាហារក្រោមពន្លឺភ្លើងឆ្លងជាមួយគ្នាយ៉ាងរ៉ូមែនទិក ថែមមានបាច់ផ្កាធំៗជូនគ្នាថែមទៀតផង។

មិនប្រាប់ថាសង្សារនឹងគ្នាក៏មើលទៅដូចជាគូស្នេហ៍ថ្មីថ្មោងបាត់ទៅហើយ ក្នុងថ្ងៃValantine ឆ្នាំនេះគូរបស់ ฺNaphat និង Baifern ហាក់បើកបង្ហាញទំនាក់ទំនងយ៉ាងបើកចំហរ មិនចាញ៉គូតារាដ៏ទៃនាំគ្នាឆ្លងថ្ងៃបុណ្យនៃក្ដីស្រលាញ់ពីរនាក់ថែមមានបាច់ផ្កាឲគ្នាទៅវិញទៅមកយ៉ាងរ៉ូមែនទិក មើលទៅឆ្នាំនេះគ្រាន់តែជាការចាប់ផ្ដើមទេឆ្នាំតទៅទៀតគូនេះរឹតតែស្វីតហើយ។ ដោយលោក Naphat បានប្រាប់ពីទំនាក់ទំនងរបស់លោកនិង Baifern នៅពេលបច្ចុប្បន្នថា ស្ថិតនៅក្នុងកំឡុងពេលតាមញ៉ែនៅឡើយទេ ព្រោះBaifernមិនទាន់យល់ព្រមជាសង្សារនៅឡើយ តែក៏ទុកឱកាសឲរូបលោកបង្ហាញពីចិត្តស្មោះសិន​ ចំណែករូបលោកប៉ុណ្ណេះក៏ធ្វើឲមានក្ដីសុខនិងសប្បាយចិត្តហើយដែរ ព្រមសន្យាថានឹងនៅតែបន្ដធ្វើល្អដាក់ Baifern បែបនេះរហូតទៅដែរ។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖​ ស្រីល័ក្ខ