លើសជាតិស្ករហ្វេនៗអស់ហើយ! អ្នកចាត់ការផ្ទាល់ខ្លួន Baifern Pimchanok ចេញមកនិយាយរៀបរាបពីភាពគួអោយស្រលាញ់របស់ Nine Napat ជាមួយបាច់ផ្កាដ៏ធំ! មានរូបភាព

ត្រជាក់ចិត្ត អ្នកចាត់ការផ្ទាល់ខ្លួនរបស់តួឯកស្រីស្អាត Baifern Pimchanok និយាយរៀបរាបពីភាពគួអោយស្រលាញ់របស់ Nine Napat ជូនបាច់ផ្កាក្នុងថ្ងៃបុណ្យនៃក្ដីស្រលាញ់

បន្ទាប់ពីតារាសម្ដែងស្រី Baifern Pimchanok បង្ហោះរូបភាពដ៏សែនផ្អែមល្ហែមក្នុងថ្ងៃបុណ្យនៃក្ដីស្រលាញ់ជាមួយ Nine Napat អមជាមួយបាច់ផ្កាកូលាបមួយបាច់ធំតំណាងអោយបេះដូង ក្រៅពីនេះក៏នៅទទួលបានកាតអក្សរ បោះត្រាដោយតួអក្សរ N ដាក់គូរជាមួយបាច់ផ្កាមួយបាច់នេះ គ្រប់គ្នាដែលបានឃើញសុទ្ធតែនាំគ្នាចុចឡាយអោយ ថែមទាំងមានបង្អាប់អ្នកទាំងពីរមិនស្ទើរដែរ

After Footer (Active) - damrei Mr1 Zone2

ជាក់ស្ដែង អ្នកចាត់ការផ្ទាល់ខ្លួនរបស់ខាងស្រី បានផុសរូបភាពផ្កាកូលាបពណ៌ក្រហមឆ្អិនឆ្អៅហើយប្រាប់ថា Nine Napat ប្អូនប្រុសកំពូលសង្ហាជូនចា ព្រោះខ្លាចបងស្រីម្នាក់នេះមិនមាននរណាជូន

“មានមនុស្សប្រុសផ្ញើរបាច់ផ្កាមកអោយហើយ គួអោយស្រលាញ់ ខ្លាចបងស្រីមិនមានអ្នកជូនផ្កាក្នុងថ្ងៃ Valentine’s Day អរគុណណាស់ចាប្អូនប្រុស @naphat_nine  #ស្រលាញ់ខ្លាំងណាស់”

អត្ថបទដោយ : នីត្តា