ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា ទោះបីជាសព្វថ្ងៃនេះ ភរិយារបស់តារាកំប្លែងល្បីឈ្មោះ នាយហុងដា បានលាចាកលោកនេះ ក៏ពិតមែន តែចិត្តស្រលាញ់ និងក្ដីនឹករលឹករបស់លោកចំពោះនាង នៅតែមានមិនដែលភ្លេចនោះទេ ជាហេតុធ្វើឲ្យមហាជនជាច្រើនសរសើរដល់ចិត្តស្មោះរបស់លោកគ្រប់ៗគ្នា។
ជាក់ស្ដែងកាលពីពេលថ្មីៗនេះ លោកក៏បានធ្វើការបង្ហោះរូបភាពមួយសន្លឹក ពោរពេញដោយសា្នមញញឹម ជាមួយនិងភរិយាលោកដែលមានចែកឋានទៅ ដោយភ្ជាប់ជាមួយនិងសារមួយឃ្លារយ៉ាងមានអត្ថន័យថា «ស្នាមញញឹមដែលមិនប្រែប្រួល»។
ក្រោយពេលឃើញបែបនេះ មហាជនជាច្រើនកាន់តែក្ដុកក្ដួលចិត្ត ព្រោះមិននឹកស្មានថាលោកនៅតែនឹករលឹកចំពោះភរិយា ទោះបីជានាងបានចាកឆ្ងាយពីលោកជាច្រើនឆ្នាំទៅហើយក៏ដោយ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖សុីវលី