ប្រេននែមម៉ាកល្បីៗពេញមួយតួខ្លួន! តោះមកមើលការតុបតែងកាយនិងការបើកបង្ហាញរបស់របរប្រើប្រាស់របស់តារាសម្ដែងនិងជាអ្នកចម្រៀងស្រីល្បីភាពស៊ិចស៊ីនាង Baitoey Rsiam។ តើរូបនាងបានបង្ហាញពីភាពមានបាននិងទ្រព្យសម្បតិ្ដស្ដុកស្ដម្ភកំរិតណាដែរទើបធ្វើឲមានការស៊ើបអង្កេតពីប្រភពចំណូលគ្រួសាររបស់នាង?
ដោយតារាស្រីនាង Baitoey Rsiam បានរៀបការជាមួយស្វាមីលោក DJ Man ទាំងគូមានកូនស្រីតូចគួរឲស្រលាញ់ម្នាក់ហើយ។ ក្រោយរៀបការគ្រួសារអ្នកទាំងពីរជាគ្រួសារតូចពេញដោយសុភមង្គល និងតែងបង្ហោះរូបក្នុងដំណើរកំសាន្ដក្រៅប្រទេសជាច្រើនកន្លែងជាពិសេសទៅកន្លែងដែលគេលក់របស់ Brand Name ម៉ាកល្បីៗលំដាប់ពិភពលោក ដែលមានកាបូប សម្លៀកបំពាក់ គ្រឿងអលង្ការថ្លៃៗ ដើម្បីទិញមកគ្រប់គ្រង។ ហើយគេក៏តែងឃើញតារាស្រី Baitoey ជាញឹកញាប់តែងបង្ហោះរូបជាមួយរបស់ Brand អាចនិយាយបានថាមួយតួខ្លួននាងពាក់គ្រប់យ៉ាងសុទ្ធតែមានតំលៃខ្ពស់ៗ។ ហើយថ្មីៗនេះតារាស្រីនាង Baitoey និងស្វាមី ត្រូវបានប៉ូលីសស៊ើបអង្កេតនិងត្រូវបានគេសង្ស័យពាក់ព័ន្ធនឹងរឿងក្ដីឆបោកលុយ Forex-3D ដោយបោកលុយប្រជាជនអស់រាប់លានបាត ស្ថិតនៅក្នុងកំឡុងពេលរកភស្ដុតាងបន្ថែមផងដែរ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ