ប្រិយមិត្តមួយចំនួនប្រាកដជាបានជ្រាបហើយថា កាលពីមួយរយៈពេលមុន តារាសម្ដែងថៃស្រីល្បីឈ្មោះកញ្ញា Sririta និងគូស្នេហ៍ បានប្រកាសពីគម្រោងរៀបការរបស់ខ្លួន គ្រាន់តែនាងមិនទាន់បង្ហើបពីពេលវេលាច្បាស់លាស់ប៉ុនណោះ។
ជាក់ស្ដែងទើបតែម្សិលមិញនេះគូស្នេហ៍ តារាសម្ដែងស្រីរូបនេះ បានប្រកាសជាសាធារណៈថា លោកនឹងជ្រើសរើសយកថ្ងៃទី ០៤ ខែមករា ឆ្នាំ ២០២០ ខាងមុខនេះ គឺជាថ្ងៃរៀបចំធ្វើពិធីភ្ជាប់ពាក្យ ចំណែកឯពិធីមង្គលការនឹងធ្វើឡើងនៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ ដែលគ្រោងនឹងរៀបចំឡើងតាមប្រពៃណីទាំងអស់តែម្ដង។
ក្រោយពេលលឺដំណឹងនេះភ្លាម មហាជនជាច្រើនបាននាំគ្នាបង្ហាញអារម្មណ៍រំភើប និងអបអរសាទរដែលទីបំផុត តារាស្រីរូបនេះជិតសម្រេចបំណងជាមួយគូស្នេហ៍ហើយ៕
អត្ថបទដោយ៖សុីវលី